តាន់គីមសួរ​ ៖ប្រត្តិកម្មជាមួយមន្ត្រីសាលាស្រុកព្រៃនប់​ រឿងពាក់ព័ន្ធអំពីវីដេអូសំរាមនៅមុខសាលាស្រុកព្រៃនប់

កាលពីថ្មីៗនេះបើយោងតាមហ្វេសុកផេករបស់លោក តាន់ គីមសួរ​ បានលើកឡើងថា​ “បើសូម្បីតែថ្នាក់ដឹកនាំមិនរវីរល់ជាមួយរឿងនេះទៅ តើអោយប្រជាជនធម្មតាយកតម្រាប់តាមរបៀបម៉េច?”ពាក់ព័ន្ធអំពីវីដេអូសំរាមនៅមុខសាលាស្រុកព្រៃនប់។ ខ្ញុំពិតជាសប្បាយចិត្តអំពីប្រត្តិកម្មនាៗរបស់អភិបាលស្រុកព្រៃនប់ផ្ទាល់និងមន្ត្រីនៅក្រោមការគ្រប់គ្រងរបស់សាលាស្រុក។ យោងទៅលើការប្រត្តិកម្មនាៗរបស់មន្ត្រីនៅក្រោមការគ្រប់គ្រងរបស់សាលាស្រុកព្រៃនប់ ធ្វើអោយខ្ញុំរិតតែយល់ច្បាស់អំពីភាពកំសោយរបស់សាលាស្រុកនេះផ្ទាល់តែម្តង។ ហេតុអ្វីបានជាយើងមិនរៀនទទួលយកការរិះគុនដើម្បីស្ថាបនា? ហេតុអ្វីបានជាយើងមិនចូលរួមយោបល់ឬក៏បកស្រាយដោយមានហេតុផលនិងក្រមសិលធម៍ថ្លៃថ្នូរ? នេះគឺជាតំបន់ទេសចរណ៍ សួរថាក្នុងមួយថ្ងៃមានភ្ញៀវបរទេសចំនួនប៉ុន្មាននាក់ដែលបានឆ្លងកាត់ទីនោះ? មួយទៀត ពេលនោះក៏មានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិន សួរថាពេលដែលគេឃើញបែបនេះ តើវាយតម្លៃប្រទេសជាតិយើងយ៉ាងម៉េច? លោកគួរតែដឹងហើយថានេះគឺជាថ្ងៃបុណ្យទាន ដូច្នេះប្រាកដជាមានប្រជាជនឆ្លងកាត់ជាច្រើន ហេតុអ្វីបានជាមិនរៀបចំ? ថ្ងៃបុណ្យទាន អាជិវករជាច្រើនបានដំឡើងថ្លៃម្ហូបនិងជួលកន្លែងអង្គុយ ខ្ញុំជឿថាបើលោកចង់ដោះស្រាយបញ្ហានេះ គឺស្រួលណាស់ គ្រាន់តែយកផាស៊ីបន្ថែមបន្តិចបន្តួចពីអាជិវករមកអោយបងប្អូនសំអាតសំរាម អាជិវករក៏ពួកគាត់មិនកំណាញ់ដែរ ហើយខ្ញុំជឿថាបងប្អូនសំអាតសំរាមក៏គាត់សប្បាយចិត្តនឹងធ្វើដែរ។ ខ្ញុំបានបញ្ជាក់ហើយថាខ្ញុំមិនបានរិះគុនដើម្បីជាន់ពន្លិចទេ។ ហើយវាក៏មិនល្អសំរាប់ខ្ញុំដែលទៅប៉ះជាមួយអ្នកទាំងអស់គ្នាដែរ ឃើញថាមានអ្នកគាំទ្រវីដេអូខ្ញុំមួយចំនួនក៏នៅក្នុងហ្នឹងដែរ អ៊ីចឹងវាអាចធ្វើអោយខ្ញុំបាត់អ្នកគាំទ្រ តែខ្ញុំត្រូវតែធ្វើ ខ្ញុំគ្រាន់តែយកតួនាទីដែលជាខ្មែរដូចគ្នាមកឈឺឆ្អាលនឹងគ្នាតែប៉ុណ្ណោះ។ ពាក់ព័ន្ធអំពីបញ្ហានាៗខ្ញុំនឹងធ្វើការliveវីដេអូបកស្រាយនៅថ្ងៃស្អែកនេះ។

​​ មតិប្រិយមិត្ត

ខ្លុំជាអ្នកនៅស្រុកព្រៃនប់ចង់ប្រាប់បងប្រុសថាស្រុកព្រៃនប់
គិតត្រឹមព្រឹកថ្ងៃទី19កញ្ញា2017នេះ បញ្ហាសំរាមនៅតំបន់ប្រជំុំផ្សារវាលរេញ នៅតាម ហាង ផ្ទះ នៅតាមកន្លែងផ្វើការមួយចំនួនផ្សេងៗ និងក្បែទីប្រជុំជនសាលាស្រុកព្រៃនប់នោះ នៅពុំទាន់មានក្រុមហ៊ុនប្រមូលសំរាមមកប្រមូលទេចាប់តាំងពីក្រុមហ៊ុនស៊ុន ទ្រីបានសុំឈប់យកសំរាមមក
ជាមួយគ្នានេះលោកសរ កក្កដាអភិបាលស្រុកព្រៃនប់ លោកកំពុងព្យាយាមទំនាក់ទំនងរកក្រុមហ៊ុនថ្មីបន្តពីក្រុមហ៊ុនចាស់ មកប្រមូលក្នុងតំបន់ស្រុកព្រៃនប់នេះ​ហើយ តែទន្ទឹមនិងនេះ លោកក៍សំណូមពរហើយ សំណូពរទៀត ដល់ពលរដ្ឋទាំងអស់ជួយបង់សេវាឲបានគ្រប់គ្នា ព្រោះថាបើសេវាមិនគ្រប់គ្រន់ ក្រុមហ៊ុនអាចនិងបោះបងចោលទៀត នោះផលវិបាកនិងធ្លាក់មកវិញជាថ្មីទៀតហើយពេលបងថតមេ៉ចមិនចូលដល់ក្នុងសាលាស្រុកផងចូលទៅអោយដល់ក្នុងសាលាស្រុកមើលដើម្បីរកមើលសំរាមផងកុំថតតែខាងក្រៅចឹងព្រោះសំរាមខាងក្រៅមិនមែនខាងសាលាស្រុកព្រៃនប់ជាអ្នកចោលទេណាបងការដែលបងឃើញសំរាមច្រើនបែបនេះវាមានហេតុផលបួនយ៉ាងគឺ


_ទីមួយស្រុកព្រៃនប់មានភ្លៀងធ្លាក់ខ្លាំងបើបានភ្លៀងម្តងភ្លៀងឡើងចងកន្លះខែ
_ទីពីរក្រុមហុ៊នប្រមូលសំរាមចាស់បានបព្ចាប់ការប្រមូលសំរាមរង់ចាំក្រុមហុ៊នថ្មីប្រមូលសំរាមបន្ទាប់ពីក្រុមហុ៊នចាស់
_ទីបីប្រជាជនបានចោលសំរាមអត់បានគិតពីផលប៉ះពាល់ប្រជាជនចាក់ដីលុបប្រឡាយ អូរ …..យកដីផ្វើ
អាជីវកម្មបណ្តោលអោយមានការលិចលង់ទឹកហូរមិនទាន់រួមទាំងសំរាមផងដែរ
_ទីបួនគឺបងថតចំពេលមេយភ្លៀងទឹកទើបលិចសាលាស្រុកហើយថ្មីៗ និងថតចំពេលគេប្តូរក្រុមហុ៊នប្រមូលសំរាម

អរគុណបងប្រុសដែលបានជួយពន្យល់យ៉ាងក្បោះក្បាយ ប៉ុន្តែសោកស្ដាយណាស់ដែលនៅតែដោះស្រាយរឿងសំរាមមុខសាលាស្រុកមិនចេញ សង្ឃឹមថាបងនឹងរកអ្នកមានសមត្ថភាពចាត់ចែង រឿងសំរាមនេះអោយបានសំរេចជាស្ថាពរ

តោះទស្សនាវីឌីអូខាងក្រោម

ប្រភព​ Tan Kimsour

Comments

comments