យូ ឌីស្កូ ធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការឈាមសង្គ្រោះបន្ទាន់

ភ្នំពេញ៖ តារាសម្តែង យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺមានទឹកមុខស្លេកស្លាំង និងកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យោងតាមគណនីហ្វេសប៊ុករបស់ប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា«តារាសម្តែង យូ ឌីស្កូ កំពុងមានជំងឺជាទម្ងន់ ឥឡូវនេះពួកយើងកំពុង ពិគ្រោះ និង រង់ចាំលទ្ធផល ហើយគាត់ក៏ប្រឈមមុខនិងការបញ្ចូលឈាម»។

ពិតជាមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេទទួលដំណឹងថាតារាសម្តែងប្រុស យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

សង្គ្រោះបន្ទាន់ព្រោះតែតារាសម្តែងរូបនេះមានជំងឺទឹកនោមប្រៃ។
នៅ​មុននេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ​ បាន​ធ្វើ​ការ​អំពាវ​នៅ​ក្នុង​បណ្តាញសង្គម សុំ​ឲ្យ​សិល្បករសិល្បការិនី​ខ្មែរ ​ ជួយ​ទៅ​បរិច្ចាគឈាម​ ដើម្បី​ជួយ​សង្គ្រោះ​តារាសម្តែង លោក យូ ឌីស្កូ ដែល​កំពុង​មាន​ជំងឺធ្ងន់​ធ្ងរ សម្រាក​នៅឯ​មន្ទី​ពេ​ទ្យ​ព្រះកេតុមាលា និង​ត្រូវ​ការឈាម​ជាចាំបាច់​។ តារាសម្តែងរូបនេះត្រូវការឈាមព្រោះតែវេជ្ជបណ្ឌិតត្រូវលាងឈាមឈាមជាចាំបាច់ជៀសវាងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ។ អ្នកនាងចន ច័ន្ទលក្ខិណាបញ្ជាក់ថា លោក យូ ឌីស្កូត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយស្ថានភាពសុខភាពកាន់តែចុះខ្សោយ ហើយពេលនេះក្រុមវេជ្ជបណ្ឌិត្រូវការឈាមយ៉ាងតិចពី៤ទៅ៥ផ្លោកក្នុងមួយថ្ងៃ៕

ប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៥ ដែលរមែងបង្ហាញសកម្មភាពសស្រាក់សស្រាំនិងដំណើរសួរសុខទុក្ខអ្នកសិល្បៈរួមអាជីពពេលមានធុរៈនោះ អ្នកនាង ចន ច័ន្ទលក្ខិណាក៏បានពោលថា «អ្វីដែល ស្លុតបំផុតគឺគ្រាន់តែឃើញពួកខ្ញុំមកដល់គឺគាត់យំ និង ស្រវ៉ាចាប់ដៃពួកខ្ញុំ»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហើបថា«គាត់មានជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ ពេលនេះកំពុងចាំលទ្ធផលថា អាចខូចក្រៀន និងត្រៀមលាងឈាម»។ ដូចនេះបើតាមសាដែលអ្នកនាង ចន ច័ន្ទលក្ខិណាប្រាប់ឃើញថាលោកយូ ឌីស្កូ កំពុងប្រឈមមុខខ្លាំង។

Comments

comments