ល្បិចបោកលុយទៀតហើយ! ធនាគារក្នុងស្រុកមួយឲ្យអតិថិជនប្រយ័ត្នអស់ពីខ្លួន

នេះជា​សេចក្តី​ជូនដំណឹង​របស់​ធនាគារ ​អេស៊ីលីដា ប្រាប់ដល់​សាធារណជនឲ្យមានការ​ប្រុងប្រយ័ត្ន ​ព្រោះថា​ ក្នុងរយៈ​ពេល​កន្លង​ទៅថ្មីៗ​នេះ មានជន​ខិលខូច​មួយ​ចំនួនបាន​អះអាង​ខ្លួន​ថា ​ជាបុគ្គលិក​ធនាគារ​អេស៊ីលីដា​ ឬយក​ឈ្មោះធនាគារ​អេស៊ីលីដា ​ទៅប្រើប្រាស់​ដើម្បី​ឆបោកបា្រក់​ពីអតិថិជន ​និង​ សាធារណជន​មួយចំនួន​តាមរយៈ​ទូរស័ព្ទ ឬ​តាម​មធ្យោបាយ​ ផ្សេងៗទៀត​ ដោយតម្រូវ​ឲ្យ​អតិថិជន ឬ​សាធារណជន​នោះ​ ផ្ទេរ​ប្រាក់មួយ​ចំនួន​ជាមុនសិន​ ដើម្បី​ចំណាយ​រត់ការ​ជាថ្នូរ​នឹងការទទួល​បានរង្វាន់​ជាទឹក​ប្រាក់ ពី​ធនាគារ​អេស៊ីលីដា​ ។

​ ឆ្លើយតប​នឹងករណី​នេះ ធនាគារ​អេស៊ីលីដា​បាន​អះអាង​ ពុំមាន​កម្មវិធីចាប់​ឆ្នោតផ្សង​សំណាង​ ឬផ្តល់​រង្វាន់ជា​ទឹកប្រាក់ ​ណាមួយ​ជូនអតិថិជន​ និង​សាធារណជន​ឡើយ ​។ ករណី​មានចម្ងល់ ​និងដើម្បីចៀសវាង​ទទួលរងនូវ​ការឆបោក​ពីសំណាក់​ជនខិលខូច​ទាំងនោះ​ សូម​ទំនាក់ទំនង​ដោយផ្ទាល់​មកសាខា​របស់ធនាគារ​អេស៊ីលីដា​ដែលនៅជិត ​ឬទូរស័ព្ទ​មក​ការិយាល័យ​ទំនាក់​ទំនងអតិថិជន​ (បម្រើ២៤ម៉ោង) ​តាមរយៈ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣៕

 

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព Sabay 

Comments

comments