ភ្ជាប់ពាក្យ​ជិត​១​ឆ្នាំ លួងលោម​រួមរ័ក​បាន​សម្រេច​ជា​បន្តបន្ទាប់

ខេត្តក្រចេះ ៖ ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​ បន្ទាប់​ពី​ភ្ជាប់ពាក្យ​រួច បុរស​ជា​គូ​ដណ្ដឹង​បាន​លួងលោម​រួមរ័ក​ ជាមួយ​យុវតី​ជា​គូ​ណ្ដឹ​ង​ បាន​សម្រេច​ជា​ច្រើន​លើក​ រហូត​មាន​ផ្ទៃពោះ​៣​ខែ តែ​ក្រោយមក​ដោយសារ​ចាស់​ៗ​ មាន​ទំនាស់​គ្នា​រហូត​ ឈាន​ដល់​ផ្ដាច់​ពាក្យ ទើប​ខាង​ស្រី​ដាក់​ពាក្យបណ្ដឹង​ ចោទប្រកាន់​ខាង​ប្រុស​ ពី​បទ​រំលោភ​សេពសន្ថវៈ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀង បាន​ឲ្យ​ដឹង​ថា បុរស​ជា​គូ​ដណ្ដឹង​ ជាប់ចោទ​ឈ្មោះ រ៉ សត ប៉ា​ទ្រី អាយុ​២៤​ឆ្នាំ ចំណែក​យុវតី​ជា​គូ​ដណ្ដឹង​ ទើបតែ​អាយុ​១៤​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​ដូច​គ្នា និង​រស់នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ជាមួយ​គ្នា ។

បើ​តាម​ពាក្យបណ្តឹង​ របស់​ឪពុក​ម្តាយ​យុវតី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា កាលពី​ខែមីនា​កន្លង​ទៅ ពួក​គេ​ទាំង​២​នាក់​ បាន​ព្រមព្រៀង​ភ្ជាប់ពាក្យ​នឹង​គ្នា ក្រោយ​ពី​ភ្ជាប់ពាក្យ​រួច​បុរស​ជា​គូ​ដណ្ដឹង​ តែងតែ​លួងលោម​យុវតី​ ជា​គូ​ដណ្ដឹង រួម​រ៍កបាន​សម្រេច​ជា​បន្តបន្ទាប់ តែ​ក្រោយ​ពី​ក្រុម​គ្រួសារ​ ទាំង​សងខាង​មានការ​ឈ្លោះប្រកែក​គ្នា​ ឈាន​ដល់​ការ​ផ្តាច់​ពាក្យ​មិន​ឲ្យ​រៀប​ការ ក៏​បាន​ជម្លៀស​យុវតី​រង​គ្រោះ​ ទៅ​នៅ​ខេត្ត​ត្បូងឃ្មុំ ទើបបាន​ដឹង​ថា នាង​បានកូន​ក្នុង​ផ្ទៃ​៣​ខែ​ទៅ​ហើយ ក៏​ដាក់​ពាក្យ​ប្តឹង​បុរស​ ជា​គូ​ដណ្តឹង​តែ​ម្តង ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀង បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជា​គូ​ដណ្ដឹង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ទៅ​តាម​ពាក្យបណ្ដឹង​របស់​ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ ដោយ​ចោទប្រកាន់​ពី​ បទ​រំលោភ​សេពសន្ថវៈ ។ ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ក៏​ត្រូវ​បញ្ជូន​ខ្លួន​ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់វិធានការ​បន្ត ៕

Comments

comments