ពុទ្ធោ! បងប្រុសអប្រិយ វាយធ្វើបាបប្អូនស្រី ក្បែរស្លាប់ក្បែររស់

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច វាយខ្នោះ ក្រោយពីរូបគេ​បានប្រើអំពើហឹង្សាដោយចេតនា លើប្អូនស្រីបង្កើតខ្លួនស្ទើរស្លាប់ស្ទើររស់។

ហេតុការណ៍គួរឲ្យរន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ៣៖៤៥នាទី នាថ្ងៃចន្ទ ៤រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅភូមិទន្លាប់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការណ៍ ជាមួយកម្លាំងប៉ុស្ដិ៍ស្គុះ  បានឃាត់ខ្លួនបងប្រុស​ឈ្មោះស៊ុន ភឿង ហៅខ្យង អាយុ៣០ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយ​ពី​បានយកពូថៅកាប់ទៅលើប្អូនស្រីឈ្មោះ ស៊ុន ស្រីមុំ អាយុ២៦ឆ្នាំ បណ្ដាលឲ្យត្រូវចំក្បាល រងរបួសធ្ងន់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនំាំខ្លួន​យកទៅអធិការដ្ឋានស្រុកសំរោងទង រង់ចាំការដោះស្រាយនៅពេលក្រោយ៕

@Amapapa.News

Comments

comments