ស្អប់ជំពប់លើ ចាស់ពោលមិនខុស ផ្ដើមពីការស្អប់ បែរជាស្រឡាញ់ងប់ ក្លាយជាប្ដីប្រពន្ធ

អរគុណនិស្ស័យ អរគុណទេវតា អរគុណវាសនា អរគុណព្រហ្មលិខិតដែលកំណត់អោយយេីងជួបគ្នា
និយាយត្រលប់ក្រោយក្នុងចុងឆ្នាំ2013 ខ្ញុំស្គាល់គាត់ដោយចៃដន្យតាមមិត្តភក្ក័ មិនដែលចាប់អារម្មណ៍លេីគាត់ទេ ឃេីញមុខដំបូងមិនចូលចិត្តគាត់សោះ ជ្រិញចរឹកគាត់ជាមនុស្សប្រុសរឹកមិនចូលចិត្តនិយាយ ហេីយស្គមដូចមនុស្សជក់ថ្នាំ មុខដូចព្រាននារីស្គាល់គាត់តាមមិត្តភក្ក័ហេីយមិនស្និតអីទេ ដេីរជាក្រុមចេះតែជួបៗគាត់ មិនដែលទៅនិយាយគ្នាអីទេ ស្រាប់ជាង3ខែក្រោយដែលស្គាល់គាត់ មិត្តភក្ក័ខ្ញំមកពីCalifornia ចេះតែហៅគាត់ដេីរជាមួយ បានគ្នា ថ្ងៃមួយដល់រៀងយប់បន្តិចគ្មាននរណាជូនវាទៅផ្ទះគាត់ក៏យកអាសារជូនទៅផ្ទះ ហេីយមិត្តខ្ញុំផ្ទះវាឆ្ងាយចូលផ្លូវក្នុងជ្រៅទៀត អត់មានបងប្អូនវាមកយក វាក៏ទៅជាមួយគាត់ ខ្ញំបារម្មណ៍មិត្តភក្ក័ក៏ទៅជាមួយដែល តាមផ្លូវមកវិញងងឹតហេីយស្ងាត់ខ្ញុំជិះតែពីរនាក់គាត់ លេីទីមួយជិះជាមួយគាត់ខ្ញុំភ័យខ្លាចគេប្លន់ផង ខ្លាចគាត់ផងតែផ្ទុយពីការគិតគាត់ពិតជាសុភាពបុរសពិតមែន ជិះតាមផ្លូវរលាក់ខ្លាំងតែគាត់មិនបន្លំខ្ញំទេ មិននិយាយញ៉ែរតាប៉ែសំខាន់ គិតតែពីបេីកម៉ូតូជូនខ្ញុំដល់ផ្ទះ ចាប់តាំងពីថ្ងៃនោះមកខ្ញុំផ្តេីម Crush លេីមនុស្សប្រុសរឹកម្នាក់នេះ ខ្ញំចាប់ផ្តេីមសង្គេតកាយវិការ ចរឹកគាត់ ពាក្យសំដីឃេីញថាជាបុរសដែលគួរអោយគោរព និយាយសរុប Gentle Man។

ផ្តេីមCrushលេីគាត់ក្នុងខែទី 4 មិនមែនCrushធម្មតាទេណា គឺCrush មួយទំហឹងបន្ទាប់ពីដឹងថាគាត់មិនមានសង្សារទេ ថ្ងៃមួយជូនមិត្តភក្ក័មកពីCaliforniaទៅក្លឹបខ្ញំមិនចេះផឹកស្រារទេ តែកំដរគេលេីកបាន2»3កែវក៏ក្អួតចាក់ទីងស្រវឹង មិនដឹងជាម៉េចក្នុងខ្លួនទេ ទៅChatប្រាប់គាត់ថាCrushលេីគាត់ គាត់អត់ជឿរទេហេីយReplyថាអត់ខ្ញុំស្រលាញ់ទេ គាត់គិតថាខ្ញុំនិយាយលលេង ដល់ព្រឹកខ្ញុំមេីលChatពេលយប់ដឹងខ្លួនថាយប់មិញដល់កសារភាពលឿនពេកហេីយ តែដោយសារចិត្តស្រលាញ់ខ្លាំងសុខចិត្តនិយាយគ្រាន់បេីជាងលាក់អារម្មណ៍។

ព្រឹកដដែលប្រាប់គាត់ម្តងទៀតថាយប់មិញខ្ញុំនិយាយមែន គាត់ថារាប់អានគ្នាទៅបានយូរគាត់មិនចង់បាត់បង់ខ្ញុំទេ ខ្លាចស្រលាញ់គ្នាមិនត្រូវគ្នាបែកគ្នានាំមេីលមុខមិនចំ ខ្ញុំក៏ប្រាប់គាត់ថាជួបបែកលេីនិស្ស័យបេីចរឹកមិនត្រូវគ្នាបែកគ្នាខ្ញុំនៅតែរាប់អានគាត់មិនថាគាត់ខុសអ្វីទេ ខ្ញុំគ្រាន់តែចង់សាកល្បងលេីនិស្ស័យព្រោះវាបណ្តាលអោយខ្ញុំស្រលាញ់គាត់លឿនហួសស្មាន ទាំងគាត់មិនបានមកញ៉ែរ ហេីយគាត់ជាមនុស្សរឹក មិនចេះយកចិត្ត មិនចេះនិយាយច្រេីន ក្នុងពេលនោះមានក៏មនុស្សប្រុសតាមស្រលាញ់ខ្ញំហេីយយកចិត្តខ្ញំច្រេីនគួរសម តែខ្ញុំបែរជាគ្មានចាប់អារម្មណ៍ម្នាក់ណាសោះ ហេីយគាត់ជាមនុស្សប្រុសទី1 ដែលខ្ញុំCrushហេីយសារភាពប្រាប់ ខ្ញុំដាក់ខសន្យារថាខ្ញុំមិនបន្ទោសគាត់ជាដាច់ខាត បេីស្រលាញ់គ្នាមិនចុះសំរុងឬ គាត់ខុសក្នុងលក្ខណ៍ណាក៏ដោយនៅតែរាប់អានគាត់ដដែល ជាង1អាទិត្យក្រោយគាត់នៅ មិនសំរេចចិត្តទទួលយកខ្ញុំដដែល តែដោយមិត្តភក្ក័ជាច្រេីនជួយជ្រុំជ្រែងតែស្ករ គាត់ក៏សំរេចចិត្តសាកល្បងស្រលាញ់គ្នាលេងៗសិនដោយប្រេីខសន្យារខាងលេីជាកំហិត រយះពេលស្រលាញ់គ្នាសាកល្បងមានរឿងជាច្រេីនកេីតឡេីង ឈ្លោះប្រកែក ខឹងយល់ច្រលំ មិនចុះសម្រុង ងរង៉ក់គ្នា ចង់ឈ្នះគ្នា តែយេីងមិនដែលក្បត់គ្នា ឬ បែកគ្នាទេគឺយេីងរក្សាRelationshipជាង3ឆ្នាំ គាត់មិនដែលសន្យារអ្វីឡេីយ គាត់ដឹងថាមនុស្សស្រីត្រូវការបែបណា គាត់តែងតែបំពេញចន្លោះខ្វះចខាត់របស់គាត់ គាត់មិននិយាយពាក្យថាបងស្រលាញ់អូនទេ តែគាត់បានបង្ហាញដោយទង្វេីរដោយចូលស្តីដណ្តេីងខ្ញំក្រាបក្បាលដល់កន្ទេល គាត់មិនដែលអោយផ្កាខ្ញុំទេផ្កាលេីកទី1ដែលខ្ញុំទទួលបានពីគាត់គឺផ្កាស្លារ ទីបំផុតដេីមឆ្នាំ2018យេីងក៏បានរៀបការជាមួយមនុស្សដែលខ្ញុំស្រលាញ់ហេីយគេក៏ស្រលាញ់ខ្ញុំវិញដូចគ្នា តាំងពីផ្តេីមស្រលាញ់រហូតដល់បច្បុុន្ននេះគាត់បន្ថែមក្តីស្រលាញ់អោយរហូត ផ្តល់សេចក្តីសុខ ភាពរីករាយ អារម្មណ៍កក់ក្តៅ ផ្តល់នូវក្តីស្រលាញ់ពោពេញដោយសុភមង្គល មិនដែលអោយខ្ញុំមានអារម្មណ៍ច្រណែននឹងសេចក្តីសុខអ្នកដទៃទេ ទោះគាត់មិនមែនទ្រព្យធន់ច្រេីនដូចគេ តែគាត់ផ្តល់អោយខ្ញុំនូវសេចក្តីសុខលេីសគេដទៃ ។

 

Comments

comments