ប្រព័ន្ធផ្សព្វផ្សាយ ប៉ាគីស្ថាន ៖ ចិន វាយប្រហាររ៉ុកកែត ទៅលើឥណ្ឌា សម្លាប់កងទ័ពអស់ ១៥៨នាក់

បរទេស ៖ យោងតាមប្រភពព័ត៌មានថ្មីមួយ ដែលទើបចេញផ្សាយនាពេលថ្មីៗនេះ បាឲ្យដឹងថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះ កងកម្លាំងចិន បានបាញ់វាយប្រហារគ្រាប់រ៉ុកកែត ឆ្លងព្រំដែនទៅលើកងកម្លាំងឥណ្ឌា សម្លាប់ ទាហានឥណ្ឌាយ៉ាងតិច១៥៨នាក់ និងជាច្រើននាក់ដទៃផ្សេងទៀត រងរបួស។

ទូរទស្សន៍រដ្ឋចិន បានធ្វើសេចក្តីរាយការណ៍ ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីចិន បានបង្ហាញ សាច់ដុំនយោបាយរបស់ខ្លួន នៅក្នុងតំបន់ជិតព្រំដែនជាប់ទីបេ កាលពីថ្ងៃចន្ទ ដោយកងពលតូចបំពាក់ ដោយអាវុធពេញលេញ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ហើយវីដេអូឃ្លិបទស្សន៍ចិននោះ បានបង្ហាញឲ្យឃើញ កងទ័ពចិន ប្រើគ្រាប់រ៉ុកកែត កំាភ្លើងយន្ត និងកំាភ្លើងត្បាល់ វាយប្រហារទៅលើទីតាំងសត្រូវ។

យោងតាមប្រភពពីគេហទំព័រការពារជាតិឥណ្ឌា Defence News បានឲ្យដឹងថា ទស្សន៍រដ្ឋចិន បានរាយការណ៍ បន្តថា សមយុទ្ធមួយផ្សេងទៀត នៅថ្ងៃចន្ទដដែល បង្ហាញឲ្យឃើញការប្រើប្រាស់មីស៊ីល និងគ្រាប់បែកប្រឆាំង រថក្រោះ ហើយសមយុទ្ធទាំងនោះ គឺជាការបង្ហាញនូវការព្រមានច្បាស់ៗ ចំពោះប្រទេសឥណ្ឌា៕

 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *