មនុស្សស្រីត្រូវចៀសឱ្យឆ្ងាយ ពីមនុស្សប្រុសអន់ចរិតទាំង៧ប្រភេទនេះ

ក​កំពុង​មាន​អារម្មណ៍​ថា​ស្នេហា​​របស់​ខ្លួន​រាល់​ថ្ងៃ​នេះ​មាន​ក្ដី​សុខ​​ដែរ ឬ​ក៏​អត់? ឬ​តែង​មាន​​ការ​គិត​ក្នុង​ខួរ​ក្បាល​ញឹកញាប់​ថា ខ្លួន​រើស​មនុស្ស​ខុស? នោះ​អាច​ដោយ​សារ​បុរស​ដែល​​​អ្នក​ប្រគល់​ក្ដី​ស្រឡាញ់​ទាំង​ស្រុង​ឲ្យ​នោះ មិន​គួរ​ជា​បុរស​ដែល​អ្នក​ជ្រើសរើស​សោះ​ឡើយ​តាំង​ពី​ដំបូង។ ដូច្នេះ​ហើយ​ជា​ច្រើន​លើក​ច្រើន​សា អ្នក​ចូលចិត្ត​សួរ​ខ្លួន​ឯង​ថា “តើ​ទ្រាំ​ទៀត​ធ្វើ​អី?”។ ថ្ងៃ​នេះ កញ្ញា​ សូម​បង្ហាញ​ពី​លក្ខណៈ​របស់​មនុស្ស​ប្រុស ៨​ប្រភេទ​ដែល​នារី​ៗ​មិន​គួរ​ប្រគល់​បេះដូង​តាំង​ពី​ដំបូង៖

១. មនុស្ស​ប្រុស​អាត្មា​និយម

បុរស​ប្រភេទ​នេះ​គឺ​​​អ្វី​ដែល​ប៉ះពាល់​​​ដល់​​អ្នក ​គេ​មិន​ខ្ចី​ចាប់​អារម្មណ៍​ តែ​បើ​សិន​ជា​រឿង​របស់​គេ​វិញ​គឺ​គេ​មិន​ព្រម​ជា​ដាច់​ខាត។ បុរស​ប្រភេទ​នេះ​ ក្រៅ​ពី​ធ្វើ​ឲ្យ​អ្នក​ពិបាក​ហើយ គឺ​ថែម​ទាំង​​មើល​មិន​ឃើញ​តម្លៃ​របស់​អ្នកទៀត​ផង។

២. មនុស្ស​ប្រុស​​ធ្វើ​ការ​អី​ក៏​មិន​កើត

បុរស​ប្រភេទ​នេះ​គឺ​​មួយ​ថ្ងៃ​ៗ​គិត​តែ​ពី​ដើរ​លេង ការងារ​អ្វី​ក៏​មិន​ធ្វើ ហើយ​បើ​រឿង​លុយ​កាក់​គឺ​ពឹងពាក់​អ្នក​រហូត ប៉ុន្តែ​បើ​សុំ​ឲ្យ​ជួយ​វិញ​គឺ​មិន​ដែល​បាន។

៣. មនុស្ស​ប្រុស​ប្រើ​ហិង្សា

ប្រសិន​បើ​បុរស​ណា​ម្នាក់​ហ៊ាន​ប្រើ​ហិង្សា​ដាក់​អ្នក​ហើយ អ្នក​ត្រូវ​ដឹង​ថា បើ​មាន​លើក​ទី​មួយ​ហើយ​ នោះ​នឹង​មាន​លើក​ទី​ពីរ​ត​ទៀត ហើយ​វា​នឹង​ធ្ងន់ធ្ងរ​ៗ​ឡើង​ៗ​នៅ​ពេល​ចរិត​ពិត​របស់​គេ​ចេញ​មក​អស់។

៤. មនុស្ស​ប្រុស​មិន​ឲ្យ​តម្លៃ​អ្នក

ទាំង​សម្ដី​ទាំង​កាយវិការ ប្រសិន​បើ​គេ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ថា គេ​មិន​បាន​ឲ្យ​តម្លៃ​ ឲ្យ​កិត្តិយស​ដល់​អ្នក​ រួម​ទាំង​មិត្តភ័ក្ដិ​ ក្រុម​គ្រួសារ​របស់​អ្នក​ផង​ទេ គឺ​គ្មាន​អ្វី​ដែល​អ្នក​គួរ​ទ្រាំ​ទៀត​ទេ។

៥. មនុស្ស​ប្រុស​​ក្រឡេចក្រឡុច

គឺ​មនុស្ស​ប្រុស​ដែល​និយាយ​យក​ជា​ការ​មិន​បាន មាន​លេស​ដោះសា​​គ្រប់​បែប​យ៉ាង ចាត់​ទុក​ការ​កុហក​គឺ​ជា​រឿង​លេង​សើច។ មនុស្ស​ប្រុស​បែប​នេះ​គឺ​បង្ហាញនូវ​ភាព​មិន​ស្មោះ​ត្រង់ និង​មិន​គួរ​​ឲ្យ​​ចូល​ជិត​តាំង​ពី​ដំបូង។

៦. មនុស្ស​ប្រុស​ព្រាន

ប្រាកដ​ណាស់ មនុស្ស​ប្រុស​មាន​លក្ខណៈ​បែប​នេះ​គឺ​មិន​គួរ​ឲ្យ​យក​ជា​គូ​ស្នេហ៍​នោះ​ឡើយ ព្រោះ​ក្រៅ​ពី​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចិត្ត​ដោយ​សារ​ភាព​សាវា​របស់​គេ​ហើយ វា​ក៏​ធ្វើ​ឲ្យ​តម្លៃ​របស់​អ្នក​កាន់​តែ​ទាប​តាម​នោះ​ដែរ។

៧. មនុស្ស​ប្រុស​ញៀន​ស្រា ញៀន​ថ្នាំ ញៀន​ល្បែង

នេះ​គឺ​ចាត់​ទុក​ថា​ជា​លក្ខណៈ​ដែល​អ្នក​មិន​​គួរ​ប្រគល់​ចិត្ត​តាំង​​ពី​ដំបូង​ដែរ។ ដូច​ពាក្យ​ចាស់​ៗ​និយាយ​មិន​ខុស មនុស្ស​ដែល​ញៀន​​ស្រា ញៀន​ល្បែង ដល់​វង្វេង​លែង​ដឹង​ការ​ដឹង​ងារ​ហើយ​នោះ គឺ​ជា​មនុស្ស​គ្មាន​​កំណើត ដូច្នេះ​ហើយ​អ្នក​កុំ​បាច់​រំពឹង​ក្ដី​សុខ ភាព​កក់​ក្ដៅ​ពី​គេ​អី ៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

Comments

comments