សូមផ្ដាំដល់ប្រពន្ធទាំងអស់

ចង់ផ្ដាំដល់ប្រពន្ធទាំងអស់ បើប្ដីរបស់អ្នក ជាមនុស្សប្រុសមិនកើតជាការ មានតែអំពើហិង្សា គាបសង្កត់ អ្នកក៏មិនចាំបាច់អត់ធ្មត់ ទ្រាំវេទនាជាមួយនឹងគេនោះទេ

កុំខ្លាចថា កូនគ្មានឪពុក ព្រោះគេជាឪពុក គេមិនដែលចង់ធ្វើជាឪពុក ធ្វើជាគំរូល្អដល់កូនផងនោះ

កុំខ្លាចខ្មាសគេ ព្រោះអ្នកដទៃ មិនមែនមកលំបាកវេទនាជាមួយយើងឡើយ ហើយគេក៏មិនមែនមកផ្ដល់ក្ដីសុខឱ្យយើងនោះដែរ គេជាអ្នកដទៃ គេមិនដឹងអី គេនិយាយអ្វីក៏ល្អ ក៏សមដែរ

កុំខ្លាចគេសើចចំអក រហូតដល់ថ្នាក់ទ្រាំធ្វើបាប បន្តកម្មឱ្យខ្លួនឯង ព្រោះអ្នកសើចចំអកយើង មិនមែនមានន័យថាគេល្អជាងយើងអីណាស់ណាទ

ពេលដែលកូនៗធំ គេនឹងដឹង ហើយគេនឹងយល់ថា ហេតុអ្វីគេគ្មានប៉ាពេលដែលយើងខំប្រឹងបានល្អប៉ុនណា អ្នកដទៃនឹងដឹងថា យើងខ្លាំង រឹងមាំ យើងពូកែ

មេម៉ាយចាយសម្ដីញាតិ តែមិនមែនឱ្យតែ មេម៉ាយ សុទ្ធតែមារយាទយ៉ាប់ អន់ ឬមិនល្អ ទើបលែងលះគ្នានោះឡើយ

មិនមែននិយាយ ឱ្យមនុស្សស្រីលែងប្ដីនោះទេ តែចង់និយាយ ឱ្យមនុស្សស្រីរឹងមាំ កុំទ្រាំធ្វើបាបខ្លួនឯង ឱ្យវេទនាជាមួយប្ដីមិនល្អ ទោះគ្មានគេ ក៏យើងអាចមើលថែខ្លួនឯង ចិញ្ចឹមកូនដោយខ្លួនឯងបានដែរ

មានឈ្មោះថាជាស្រីមេម៉ាយ តែជាម្ដាយល្អរបស់កូន វាក៏ប្រសើរជាង មានឈ្មោះថា ជាស្រីសាច់កម្ម ទ្រាំឱ្យប្ដីធ្វើបាប វាជាប់វេទនាដល់ជីវិតកូនទៅទៀត៕

Credit : លីម បញ្ញា

 

Comments

comments