បន្ទុកជីវិតមនុស្សស្រី បន្ទាប់ពីរៀបការរួច

តាំងពីរៀបការហើយ ស្រ្តីមានបន្ទុកយ៉ាងច្រើនដែលខ្លួនមិនធ្លាប់ជួបកាលនៅលីវ
ចាកចេញពីផ្ទះ និងមនុស្សដែលធ្លាប់រស់នៅជាមួយតាំងតែពីដឹងក្តី
ដល់ផ្ទះថ្មី ត្រូវសម្របខ្លួននឹងសមាជិកថ្មី
ការងាររកស៊ុីផង ផ្ទះសំបែងផង
នឹកអ្នកផ្ទះ តែមិនអាចមកជួបតាមចិត្ត
មានផ្ទៃពេាះនៅតែប្រឹងប្រែងធ្វើការ ខ្លាចគេថាទំរន់
ប្តីដើរលេងក្រៅខ្លះ ខឹង ឈ្លេាះ ក៏មិនមាត់ ណាសាច់ញតិគេ ណាប្រាប់ខាងខ្លួនឯងអោយគាត់ពិបាកជាមួយ
ត្រូវស្រលាញ់សាច់ញាតិគេអោយដូចសាច់ញាតិខ្លួន
មានរឿងពិបាក មិនពេញចិត្តជាច្រើនដែលលាក់ក្នុងចិត្ត
បែងចែករឿងចំណូលនិងចំណាយ ពេលខ្លះគិតដល់យប់ជ្រៅ
មិត្តភ័ក្ត្រចង់ជួប តែមិនទំនេរដូចពីមុន៕
ហត់យ៉ាងណា ទ្រាំបានអោយតែប្តីមើលឃើញ ស្រលាញ់ ហើយស្មេាះត្រង់ នាងទ្រាំបានទាំងអស់

 

Comments

comments