កម្លាំងនគរបាល ចុះផ្សព្វផ្សាយស្ដីពីផលប៉ះពាល់បណ្ដាលឱ្យគ្រោះថ្នាក់ ដោយសារការប្រើប្រាស់កាំភ្លើងបាញ់ទឹក

សៀមរាប៖ អនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីថែរក្សានូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងដេីម្បីបញ្ជៀស និងកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ កុំឲ្យកេីតមានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ នៅថ្ងៃច័ន្ទ ៩រោចខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប ចុះផ្សព្វផ្សាយស្ដីពីផលប៉ះពាល់បណ្ដាលឲ្យគ្រោះថ្នាក់ ដោយសារការប្រើប្រាស់កាំភ្លើងបាញ់ទឹកដល់ជនដ៏ទៃ និងអ្នកធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខក្នុងខេត្តសៀមរាប មានដូចខាងក្រោម÷

១-បញ្ឈប់ការតាំងលក់កាំភ្លើងបាញ់
ទឹក ចាប់ពីថ្ងៃនេះតទៅ ដែលបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងក្រុងសៀមរាបមាន:
១.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក បានចំនួន ១២កន្លែង។
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចំនួន ០៥កន្លែង។
៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក បានចំនួន ០៥កន្លែង។
៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចំនួន ០៣កន្លែង។

ក្នុងនោះ ម្ចាស់អាជីវករបានយល់ព្រមតាមការផ្សព្វផ្សាយណែនាំរបស់សមត្ថកិច្ច និងបានធ្វើកិច្ចសន្យា សរុបចំនួន ២៥កន្លែង។

Comments

comments