កក្រើកទៀតហើយ ” រាំលើកក្លៀក ” ពី វីវី ដែលជាកូនក្រុមរាំ ឱក សុគន្ធកញ្ញា (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហា វិស័យសិល្បៈរមែង បានជ្រាបហើយថា កញ្ញា វីវី ជាអ្នករាំអាជីព ដែលមានបទពិសោធន៍ច្រើនឆ្នាំ ជាមួយការបំបែកក្បាច់រាំ យ៉ាងពិសេសប្លែក មិនចាញ់តារាបរទេសនោះទេ។

ជាក់ស្ដែង ក្រមុំរូបស្រស់ម្នាក់នេះ ក៏ជាអ្នករាំប្រចាំ ក្រុមរបស់កំពូលតារាចម្រៀងល្បី លំដាប់ជួរមុខ កញ្ញា ឱក សុគន្ធញ្ញា ផងដែរ ហើយកញ្ញា ក៏តែងបង្ហាញវត្តមាន លើឆាកតន្រ្តី ជាច្រើនរាប់មិនអស់ ជាមួយការបញ្ចេញក្បាច់រាំ ដ៏គួរឲ្យទាក់ទាញ ទៀតផង។

អ្វីដែលប្លែក សព្វថ្ងៃ វីវី ក៏កំពុងប្រែខ្លួន ជាតារាចម្រៀង ដែលអាចរ៉េបបទចម្រៀង យ៉ាងប៉ិនប្រសព្វ អមនឹងការតុបតែងខ្លួន យ៉ាងស្រស់ស្អាត ប្លែកខុសដាច់ កាលពីមុនៗ តែម្ដង។

ហើយថ្មីៗនេះ តារាចម្រៀងចំណូលថ្មី កញ្ញា វីវី ក៏បានចេញបទជាក្រុម ដែលមានចំណងជើងថា « រាំលើកក្លៀក» ជាមួយក្រុម J Time Crew ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្តជាខ្លាំង ព្រោះមិនថា ក្បាច់រាំ ទឹកដមសម្លេង នាងពិតជា សម្ដែងបានយ៉ាងល្អ មិនចាញ់តារាអាជីព មួយចំនូនឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូ ខាងក្រោម៖ 


Comments

comments