មនុស្សដែលស្រឡាញ់យើងខ្លាំង ភាគច្រើនជាមនុស្សដែល យើងតែងមើលរំលង

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ ៖

មនុស្សម្នាក់ដែល តែងនៅក្បែរ មិនថាពេលអ្នកត្រូវការឬមិនត្រូវការក៏ដោយ
មនុស្សម្នាក់ដែល តែងតែចាំយកអាសារ មិនថាអ្នកស្ដីបន្ទោស ឬស្អប់យ៉ាងណា ក៏គេមិនទៅណាដែរ
មនុស្សម្នាក់ដែល ដឹងពីសុខទុក្ខអ្នកគ្រប់យ៉ាង ទោះអ្នកមិននិយាយក៏ដោយ
មនុស្សម្នាក់ដែល គោរពស្រឡាញ់​ និងឱ្យតម្លៃ ម៉ាក់ប៉ា ក្រុមគ្រួសារ បងប្អូនអ្នក ដូចគ្រួសារគេអ៊ីចឹង
មនុស្សម្នាក់ដែល មិនដែលខឹង បន្ទោស ពេលអ្នកធ្វើខុស គឺមានតែ ណែនាំ និងផ្ដល់កម្លាំងចិត្តឱ្យអ្នកសារជាថ្មី
មនុស្សម្នាក់ដែល មិនដែលប្រកាន់ ពីអតីតកាលរបស់អ្នក ឬ បញ្ហាស្ថានភាពនៃគ្រួសារអ្នក
មនុស្សម្នាក់ដែល ចេះស្ដាប់ និងមានហេតុផលគ្រប់គ្រាន់ដើម្បីអ្នក
មនុស្សម្នាក់ដែល តែងតែចាំថែរក្សា ការពារអ្នកគ្រប់រឿងគ្រប់បញ្ហា គ្រប់ស្ថានការណ៍
មនុស្សម្នាក់ដែល ស្រឡាញ់អ្នកគឺជាអ្នក ដោយមិនខ្វល់ពីអ្នកដទៃនិយាយអ្វី សំខាន់ គឺគេជាមនុស្ស ដែលស្មោះត្រង់បំផុតចំពោះអ្នក​… ។

ហើយម្នាក់នោះ ក៏ប្រហែលជាមនុស្សតែម្នាក់ដែល អ្នកតែងតែមើលរំលង ជាមនុស្សដែលអ្នកតែងតែមិនឱ្យតម្លៃផងដែរ គេអាចជាមនុស្សដែលអ្នកស្អប់ ធុញ ព្រោះគិតថាគេគួរឱ្យរំខាន ។យើងតែងតែនិយាយថា ចង់មានមនុស្សល្អនៅក្បែរ ចង់មានមនុស្សម្នាក់ដើម្បីស្រឡាញ់ មើលថែ ការពារ តែពេលដែលយើងមានមនុស្សម្នាក់នៅក្បែរហើយ យើងបែរជាមើលមិនឃើញ ក៏មិនដែលនឹងចាប់អារម្មណ៍គេដែរ ព្រោះតែគេមិនមែនជា មនុស្សដែលយើងស្រឡាញ់ ៕

Comments

comments