Kimberley នៅតែជាប់ជាជម្រើស ជាទេវតាសម្រាប់ឆ្នាំថ្មី ទោះធ្លាប់ត្រូវគេរិះគន់កាលពីឆ្នាំមុនក៏ដោយ

កាលពីឆ្នាំ​ចាស់ តារា​ស្រី​ Kimberley ត្រូវ​បាន​គេ​ជ្រើស​ធ្វើ​ជា​ព្រះនាង​កិមិរាទេវី សម្រាប់​សង្ក្រាន្ត​ក្នុង​ប្រទេស​ថៃ ហើយ​ឆ្នាំ​ថ្មី​នេះ​ នាង​ក៏​មាន​មុខ​ជា​ថ្មី​ជា​តួ​ព្រះនាង។

ជា​កិត្តិយស​ថ្មី​របស់​តារា​សម្ដែង​ Kimberley សម្រាប់​ឱកាស​ម្ដងទៀត​ក្នុង​ការ​គ្រង​ជា​ តួទេវតាឆ្នាំ​ថ្មីគឺ​​ ព្រះនាង​មហោធរៈទេវី កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​មេសា ឆ្នាំ​២០១៨។ ជាក់ស្ដែង​ បើ​រម្លឹក​កាល​ពី​ឆ្នាំ​មុន​ តារា​ស្រី​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ រង​នូវ​ពាក្យ​រិះគន់​យ៉ាងចាស់​ដៃ​ពី​សំណាក់​មជ្ឈដ្ឋាន​មួយ​ចំនួន​ ថា​មុខ​របស់​នាង​ដូច​ភេទទី ៣។ ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក្នុង​ឆ្នាំ​នេះ នាង​នៅ​តែ​ជា​ជម្រើស​តួ​ទេវតា​ប្រចាំ​ឆ្នាំ​ឲ្យ​ប្រទេស​ថៃដដែល។

ដោយឡែក​ សម្រាប់​សង្ក្រាន្ត​ ២០១៨​នេះ​ Kim បាន​គ្រង​នូវ​ឈុត​បុរាណ​ដែល​ច្នៃ​ម៉ូដ​ជា​ពិសេស​ប្លែក​ភ្នែក។ ចង់​ជ្រាប​ថា​មាន​លក្ខណៈ​យ៉ាងណា​នោះ​ ទស្សនា​ដូច​ខាងក្រោម៖

Comments

comments