ជួយ Share ម្នាក់មួយមក អោយក្មេងខ្មែរម្នាក់នេះ ជាប់ក្នុង World Guinness Record អោយពិភពលោកបានដឹង ថា ខ្មែរ មិនអន់ហេណា!

កុមារ​កម្ពុជា​អាយុ​៧​ឆ្នាំ ចេះធ្វើលំហាត់ថ្នាក់ទី១២ អាច​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក។

កុមារា ហ៊ី ទៀងគីមហុង ស្រុក​កំណើត​ នៅ​ឯ​ខេត្ត​តាកែវ អាយុទើបតែ៧ឆ្នាំ​មាន​សមត្ថភាព​ពិសេស និង​ឆ្លាត​បំផុត អាច​ធ្វើ​លំហាត់​គណិតវិទ្យា​រហូត​ដល់​ថ្នាក់​ទី១២​បាន​ដោយ​រលូន កំពុង​ល្បី​ពេញ​ហ្វេស​ប៊ុក អាច​នឹង​ជាប់​នៅ​ក្នុង World Guinness Book។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ឯកឧត្ដម ដួង តារា អនុ​រដ្ឋ​លេខាធិការ​នៃ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​។

ឯកឧត្ដម ដួង តារា បាន​ទៅ​ជួប​កុមារា​ខាង​លើ និង​បាន​ឱ្យ​សាក​ល្បង​ធ្វើ​លំហាត់​គណិត​វិទ្យា​ថ្នាក់​ទី​១២ និង​លំហាត់​ប្រឡង​បាក់ឌុប​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​កុមារ​អាយុ៧​ឆ្នាំ រៀន​ថ្នាក់​ទី៦​រូប​នេះ​ អាច​ធ្វើ​បាន​ដោយ​រលូន​ឥត​ទាក់​។ លោក​បាន​លើក​ឡើង​ថា៖ “តើ​ក្នុង​ប្រទេស​កម្ពុជា មាន​កុមារ​ដូច គីម​ហុង ប៉ុន្មាន​នាក់? តើ​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល​មាន​កុមារ​ដូច គីមហុង​ប៉ុន្មាន​នាក់?”

ភាព​ឆ្លាតវៃ​របស់​មនុស្ស​គឺ​អាច​កើត​មាន​ច្រើន ប៉ុន្តែ​សមត្ថភាព​ពិសេស​ពី​កំណើត ដូច​កុមារ គីមហុង គឺ​មាន​តិច​បំផុត។ កុមារ​វ័យ​ឆ្លាត​បំផុត​របស់​កម្ពុជា​រូប​នេះ មិន​ត្រឹម​តែ​ជា​ធនធាន​មនុស្ស និង​ជា​អ្នក​ប្រាជ្ញ​របស់​កម្ពុជា​ទេ គឺ​ជា​ធនធាន​របស់​មនុស្ស​ជាតិ។ សមត្ថភាព​ពិសេស​​របស់​កុមារ​នៅ​ខេត្ត​តាកែវ​នេះ គឺ​អាច​នឹង​ជាប់​នៅ​ក្នុង World Guinness Book នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។ ឯកឧត្ដម ដួង តារា បន្ថែម។

អនុ​រដ្ឋ​លេខាធិការ​នៃ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​បន្ថែម​ទៀត​ថា៖ “ប្រទេស​រីកចម្រើន​មួយ ចំនួន​គេ​អាច​នឹង​ទាក់ទង​ធានា​ទាំង​ក្រុម​គ្រួសារ​របស់​ក្មួយ គីមហុង ទៅ​ចិញ្ចឹម​នៅ បរទេស​ដើម្បី​ផលប្រយោជន៍​ប្រទេស​គេ។ ទន្ទឹម​នឹង​ផល​វិជ្ជមាន​ទាំងនេះ ទាំង​ក្រុម​គ្រួសា ក្រសួង​ពាក់ព័ន្ធ ត្រូវ​តែ​មាន​ការ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែទាំ​ពិសេស​ចំពោះ​ក្មួយ​ប្រុស និង​ក្រុម​គ្រួសារ​មួយ​នេះ។ ច្បាស់​ណាស់ ក្មួយ ប្រុស​គីមហុង គឺ​ជា​ជើងឯក មេដាយ​មាស ផ្នែក​គណិតវិទ្យា​របស់​កម្ពុជា។”

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឯកឧត្ដម មាន​បំណង​ចង់​ឱ្យ​កុមារ​មាន​សមត្ថភាព​ពិសេស​ខាង​លើ បាន​ជួប​ជា​មួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចករ​កម្ពុជា​ទៀត​ផង៕​

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *