ឃាត់​ខ្លួន​ជន​សង្ស័យ ម្នាក់​និង​គ្រឿង​ញៀន​ជាង​១​គីឡូ​ក្រោម

បាត់ដំបង៖ កាល​ពី​ថ្ងៃ​ទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៧​នៅ​វេលា​ម៉ោង១៨និង​៣៥​នាទី​ក្រុម​បង្កា​បង្រ្កាប សហការ​ជា​ការិយា​លយ័​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង បាន​​ចុះ​​កិច្ច​ប្រត្តិបត្តិ​ការ​បង្រ្កាប ករណី រក្សា​ទុក​​ដឹក​​ជញ្ជូន ឬ ជួញ​ដូរ​នូវ​សារ​ធាតុ គ្រឿង​ញៀន ហាម​ឃាត់​ដោយ​ខុស​ច្បាប់ នៅ​ត្រង់ ចំនុច​​រង្វង់​មូល ព្រះ​នរាយណ៍ ស្ថិត​ក្នុង​ក្រុម​ទី​១០ ភូមិ​ផ្កា​ស្លា សង្កាត់ចំការសំរោង ក្រុង​បាត់​ដំបង​ខេត្ត​បាត់​ដំបង ។

លោក​វរៈសេនីយ៍ឯក កុយ ហៀង ស្នង​រង​ទទួល​បន្ទុក​ផែន​ប្រឆាំង​បទ​ល្មេីស​ក្រោម​ការ​សម្រប​សម្រួល​លើ​នីតិ​វិធី​ពី​លោក នួន សាន ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ។

ចំពោះ​​ប្រតិ​បត្តិ​ការ​នេះ​យើង​បាន​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ឈ្មោះ ចាន់ រស្មី ហៅ ខ្មៅ ភេទ ប្រុស អាយុ ១៨ ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ ដំណាក់ សង្កាត់ កំពង់​ដំណាក់ ខណ្ឌ ត្បែង​មាន​ជ័យ ខេត្ត ព្រះវិហារ ចំពោះ វត្តុ​តាង​ចាប់​យក​រួម​មាន
– ថ្នាំ​ញៀន​ប្រភេទ មេ​តំហេ្វ​តា​មីន ( ICE )ម៉ា​ទឹក​កក ចំនួន ០១ ថង់ ទម្ងន់​១០២.១០​ក្រាម( ទាំង​សំបក​) ។
-ទូរស័ព្ទ​ដៃ​ចាស់​ចំនួន​០១​គ្រឿង ។
-នាឡិកា​ដៃ​ចំនួន​០១​គ្រឿង ។
-ការ​បូប​ដាក់​លុយ​ពណ៌​ខ្មៅ​ចំនួន០១ ។

បច្ចុប្បន្ន​ការិយាលយ័​ជំនាញ​កំពុង​រៀប​ចំ​សំណុំ​រឿង ដេីម្បី​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​បន្ត​ទៅ​តាម​ច្បាប់ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *