តើស្រ្តីរួមភេទប៉ុន្មានដង ក្នុងមួយសប្តាហ៍ ដើម្បីជួយពន្យាពេលចាស់?

បរទេស៖ យោងតាមសារព័ត៌មាន Mail Online ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា ការរួមភេទ គឺជាសង្វាក់មួយដែលបានបញ្ចប់ខ្សែ DNA ជាមួយប្រវែង វែងដែលត្រូវបានផ្សាភ្ជាប់គ្នា ដើម្បីឲ្យភាពចាស់តាមអាយុ គឺកាន់តែមានដំណើរការយឺត, ធ្វើឲ្យស្រ្តីរស់នៅបានយូរ និងធ្វើឲ្យប្រសើរឡើងផ្នែកសុខភាព។

ការដែលរួមភេទយ៉ាងហោចណាស់ម្តង ក្នុងមួយសប្តាហ៍ គឺអាចជួយពន្យាភាពចាស់ សម្រាប់ស្រ្តី បើទោះជាពួកគេមិនបានរីករាយស្និទស្នាល នៅក្នុងការរួមភេទនោះក៏ដោយ។ នេះបើតាមការស្រាវជ្រាវថ្មី។

នៅក្នុងការស្រាវជ្រាវបានបន្ថែមថា ប្រវែងតេមេលេនរបស់ស្ត្រី ជាមួយនឹងភាពទៀងទាត់នៃស្នេហាលើគ្រែ គឺបានធ្វើឲ្យពួកគេរួមភេទបានស្កប់ស្កល់នៅក្នុងទំនាក់ទំនងផ្លូវភេទ។ អ្នកស្រាវជ្រាវជឿថា ការរួមភេទគឺអាចជំនួយអាយុសម្រាប់ស្រ្តី ដោយសារតែការរួមភេទ គឺជួយកាត់បន្ថយភាពតានតឹង និងបង្កើនប្រព័ន្ធភាពស៊ាំ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *