បាត់ក្មេងស្រីទៀតហើយ! សូមជួយស៊ែរ អោយម្តាយឳពុក ក្មេងនេះផង

ក្មេងស្រី ឈ្មោះ ម៉ុក ចាន់រស្មី (ហៅម៉ី) អាយុ ៨ឆ្នាំ បានបាត់ខ្លួន កាលពី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១១ជាង នៅពេលដែលឪពុកម្តាយមិនឃើញកូនត្រឡប់ទៅផ្ទះ ក៏តាមមក រកដល់សាលា  អត់ឃើញកូនក៏រាយការណ៍ឲ្យនាយកសាលា និងប៉ុស្តិ៍រដ្ឋបាល។

ក្មេងដែលបានខ្លួនត្រូវជាកូន ឪពុកឈ្មោះ ម៉េង អោក អាយុ ២៨ឆ្នាំ ម្តាយឈ្មោះ  ភី សោភា អាយុ ២៧ឆ្នាំ នៅភូមិព្រៃតាមួច ឃុំស្នំក្រពើ។
តាមការបំភ្លឺពីមិត្តភក្តិក្មេងស្រីបាត់ខ្លួនខាងលើ ឈ្មោះ ផន ចាន់ស្រីណេ អាយុ ៩ឆ្នាំ នៅភូមិទួល ឃុំមហាឬស្សី រៀននៅថ្នាក់ជាមួយគ្នា ឲ្យដឹងថានៅម៉ោង

ប្រហែល ៧ជាង បានឃើញស្រ្តីម្នាក់ពរកូនតូចមួយមកសួររកឈ្មោះ ម៉ុក ចាន់រស្មី (សួររកចំៗឈ្មោះ)នៅថ្នល់មុខសាលារៀន រួចខ្លួនក៏បានហៅ ម៉ុក ចាន់រស្មី ឲ្យមកជួប  ហើយចាន់រស្មី ក៏រត់ទៅយកកាតាបក្នុងសាលារៀន ហើយដើរតាមស្ត្រី  នោះចេញបាត់ទៅ ។

បច្ចុប្បន្ន ករណីបាត់ខ្លួន និងករណីរំលោភផ្លូវភេទ របស់កុមារា និងកុមារី នៅក្នុងព្រះរាជាណចក្រកម្ពុជា កំពុងតែកើនឡើងគួរអោយកត់សម្គាល់។

អត្ថបទទាក់ទង៖

http://allcam-news.com/archives/246/html

ជួយស៊ែឲ្យគ្រប់ៗគ្នាបានដឹងផង!!! នាយករងសាលារំលោភក្មេងស្រីដោយប្រើវិធី…..(មានវីដេអូ)
មានរឿងដ៏ភ្ញាក់ផ្អើលមួយត្រូវបានបង្ហើបប្រាប់ពីរយៈម្ចាស់ហ្វេសបុកម្នាក់ឈ្មោះ Viriya MC ដោយអ្នកស្រីបានដាក់តឿនឲ្យឪពុកម្តាយគ្រប់រូបដែលមានជីវភាពធូធារ មានលទ្ធភាពឲ្យកូនរៀននៅសាលាបរទេសថ្លៃៗកប់ពពក កុំសូវទុកចិត្តពេក ព្រោះថ្មីៗនេះអ្នកស្រីទើបតែបានជួបរឿងដ៏រន្ធត់មួយ គឺមានជនបរទេសដែលជានាយករងសាលាបានរំលោភលើក្មេងសិស្សស្រីម្នាក់អាយុត្រឹមតែ ៥ ឆ្នាំ។

បើតាមការរៀបរាប់របស់អ្នកស្រីបានឲ្យដឹងថា ក្មេងស្រី (មិនបញ្ចេញឈ្មោះ) ត្រូវបានជនបរទេសបបួលទៅផ្ទះរបស់ខ្លួនតែពីរនាក់ស្ងាត់ៗ ហើយបានលួងលោមធ្វើសកម្មភាពតែម្តង។ ចំណែកឪពុកម្តាយ និងលោកតាលោកយាយខាងក្មេងស្រី ចេះតែឆ្ងល់ថាហេតុអ្វីបានជាកូនឬចៅរបស់ខ្លួនមានធ្លាក់សរប្រឡាក់នឹងខោក្នុងបែបនេះ ពួកគេក៏បានទំនាក់ទំនងទៅសួរអ្នកស្រីផ្ទាល់។ អ្នកស្រីបានប្រាប់ថាតើធ្លាក់សររបស់ក្មេងមានក្លិនចំឡែកទេ បើមានក្មេងស្រីប្រាកដជាមានរឿងមិនស្រួលហើយ វាច្បាស់ជាមានកាមរោគជាមិនខាន។ លទ្ធផលគឺបែបនេះមាន ក្មេងស្រីពិតជាត្រូវជនល្មោមកាម (មិនបញ្ចេញឈ្មោះ) ធ្វើរឿងស្មោគរោគមែន។

ដើម្បីរក្សាកិត្តិយសដល់ក្រុមគ្រួសារ និងក្មេងស្រី ដែលជាជនរងគ្រោះដោយសារតែជនបរទេសជានាយករងសាលាថ្លៃកប់ពពក ក្រុមគ្រួសារក្មេេងស្រីមិនបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនោះទេ និងសុំមិនឲ្យរឿងនេះវែងឆ្ងាយតទៅទៀត។

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *