កូនតិរិច្ឆាន ផឹកស្រវឹង ច្របាច់ ក ឳពុកបង្កើតខ្លួនឯង!

យុវជនវ័យ២៥ឆ្នាំម្នាក់ ត្រូវកម្លាំង​កងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៧នេះ​ ក្រោយេពីជនសង្ស័យបានធ្វើសម្មភាពយកកាំបិតពូថៅ​ កាប់បំផ្លាញទ្រព្យសម្បិត្តក្នុងផ្ទះមួយទំហឹង​ ក្រោយពីមានទំនាស់ពាក្យសម្តីជាមួយឪពុកម្តាយ។

នៅមុនពេលកើតហេតុនោះជនបង្ក បានត្រឡប់មកពីផឹកស្រានៅ ផ្ទះមិត្តភ័ក្រឡើងស្រវឹងខ្លាំង លុះមកដល់ផ្ទះឪពុកបង្កើត បានធ្វើការស្តីបន្ទោសឲ្យថា អញ់គ្មានលុយលោះម៉ូតូទៀតទេ ហើយម៉ែឯងសព្វថ្ងៃនេះកំពង់ឈឺផង គ្រាន់តែនិយាយប៉ុណ្ណឹង ដោយសារតែជាតិសុរាចូលពោះខ្លាំង ធ្វើឲ្យជនសង្ស័យមានកំហឹងយ៉ាងខ្លាំងក៏ស្ទុះទៅច្របាច់ ក ឪពុកនិងដាល់ដើមទ្រូងជាច្រើនដៃប្រពន្ធឃើញ ដូច្នេះរត់មកជួយរួចរុញកូនចូលក្នុងផ្ទះ ពេលនោះកូនរបស់គាត់បានទាញកាំបិតខ្វែវ ដងដែកនិងពូថៅកាប់បំផ្លាញម៉ូតូដែលនៅក្នុងផ្ទះខ្ទេចខ្ទីអស់​ ។

 

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ​ ចាប​ ទិត្យ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២១ខែ កក្កដា ឆ្នាំ២០១៧​ ក្នុងភូមិឃុំខាងលើ។

 

លោកបន្តថា​ ឃើញកូនបំផ្លាញទ្រព្យសម្បត្តិកាន់តែខ្លាំងឡើងៗក៏ស្រែកឲ្យអ្នកជិតខាងជួយតែអ្នកជិតខាងមិនហានចេញជួយព្រោះខ្លាចជនសង្ស័យកាប់ស្លាប់ព្រោះវា មានកាំបិតខ្វែវនៅនិងដៃស្របពេលនោះស្រាប់តែមានកំលាំងអាវុធហត្ថជិះម៉ូតូល្បាតមកដល់ហើយបានធ្វើកាត់ឃាត់ខ្លួនបានរួចបញ្ជូនមកទីបញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីសាកសួរនាំ។

 

នៅរសៀលថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៧នេះក្រោយសួនាំជនសង្ស័យរួមជាមួយវត្ថតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

 

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *