អាង​ទឹក​ចារ​ ក្លាយជា​រមណី​ដ្ឋា​ន​ដ៏​ស្រស់​ត្រកាល​ នារដូវ​លំហើយ

ខេត្តព្រៃវែង ៖ ក្រៅពី​ផ្តល់​ទឹក​ស្រោចស្រព ដល់​ការងារ​បង្កបង្កើន​ផល និង​កន្លែង​នេសាទ នៅ​រដូវរំហើយ អាង​ទឹក​ចារ ស្ថិត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ក៏​បាន​ក្លាយជា​រមណី​ដ្ឋា​ន​ទេសចរ ធម្មជាតិ​ដ៏​ស្រស់​ត្រកាល កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ យ៉ាងច្រើន មក​លេង​កំសាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក ។

យោង​តាម​គេ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ បាន​លើក​ឡើង​ថា “​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​អាង​ទឹក​ចារ មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ក្លាយជា​រមណី​ដ្ឋា​ន​ទេសចរ​ធម្មជាតិ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ យ៉ាងច្រើន​មក​លេង​កំសាន្ត នៅ​ថ្ងៃ​ឈប់​សម្រាក ពិសេស​ថ្ងៃ​ចុង​ស​ប្តា​ហ៍ ”៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *