រីករាយ ពេលប៉ូលីសចាប់!

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនមួយចំនួន នៅក្នុងបន្ទប់ជាន់ទី២ ផ្ទះសំណាក់យីហាង ណាវី កាលវេលាម៉ោង២៖០០នាទីរសៀលថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០១៧តាម ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបានប្រាប់ថា នៅរសៀលនេះបានសហការជាមួយនិងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញចុះបង្រ្កោបជនសង្ស័យជួញដូរគ្រឿងញៀន និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ស្រី២នាក់ប្រុស១និងថ្នាំក្រាមសថ្លាចំនួន៥កញ្ចប់ថង់តូចនិងវត្ថុតាងផ្សេងទៀត ។

លោក ម៉េង វិមានតារា អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌមានជ័យ បានបញ្ជាក់ថា ដោយកម្លាំងសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការអនុញ្ញាតិពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចុះបង្រ្កោបនៅផ្ទះសំណាក់ ណាវីបានជនសង្ស័យចំនួន៣នាក់ប្រុស១ម្នាក់ស្រី២នាក់និងថ្នាំក្រាមសថ្លាចំនួន៥កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀន ។

លោក អធិការរងខណ្ឌបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ មានក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់តូច ហើយចំនួន៣កញ្ចប់ទៀតជាគឿងញៀនចាប់យកក្នុងបន្ទប់លេខ២០៦ជារបស់ជនសង្ស័យគេចខ្លួនបាត់ ហើយចំណែកស្រ្តី២នាក់ទៀតយកទៅសាកសួរបន្ត និងធ្វើការដកហូតវត្ថុតាងឧបករណ៍សំរាប់ជក់គ្រឿងញៀនចំនួន២និងបំពង់កែវសម្រាប់ប្រើប្រាស់គ្រឿនញៀនចំនួន១ដែកកេះ និងក្រដាសអាលុយមីញ៉ូមចំនួនមួយដុំ ហើយក៏ធ្វើការឃាត់ខ្លួននិងវត្ថុតាងបញ្ជូលទៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីចាត់ការរកបក្សពួកបន្តទៀត៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *