លោក សយ សុភាព សំណូមពរឲ្យលោក​រដ្ឋមន្ត្រីដក​លោក សាំ ពិសិដ្ឋ (មានវីដេអូ)

ភ្នំពេញ​ ៖ នៅ​ក្នុង​កម្មវិធី ដំណឹង​ពេល​ព្រឹក របស់​ស្ថានីយទូរទស្សន៍ BTV នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៧ ដែល​មាន​លោក សយ សុភាព ជា​អ្នក​អត្ថាធិប្បាយ បាន​រិះគន់​ចំ​ៗ និង​មានការ​សំណូមពរ ទៅ​លោក​រដ្ឋមន្ត្រី និង​លោក​អភិបាលក្រុង​ថ្មី ឲ្យ​ធ្វើការ​ពិចារណា ផ្លាស់​ប្តូរ​ប្រធាន​មន្ទីរ​សាធារណការ រាជធានី​ភំ​ពេញ លោក សាំ ពិសិដ្ឋ ចំពោះ​បញ្ហា​ផ្លូវ ក្នុង​រា​ធានី​ជា​ច្រើន​ខ្សែ ធ្វើ​ជា​ប្រចាំ តែ​គ្មាន​គុណភាព ។

លោក សយ សុភាព បាន​លើក​ឡើង​ថា “​ផ្លូវ​នៅ​ក្នុង​រាជធានី​មួយ​ចំនួន ធ្វើ​មិន​ទាន់​បាន បី​ខែ​ស្រួលបួល​ផង ដូច​ជា​នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង គឺថា​ខូច​អស់​វិញ​ហើយ សូម​លោក​ប្រធាន​មន្ទីរ​សាធារណការ លោក សាំ​ពិសិដ្ឋ ខ្ញុំ​ទទួលស្គាល់​លោក​ធ្វើ​ច្រើន ក៏​ប៉ុន្តែ​ផ្លូវ​ខូច​ច្រើន​ដែរ ផ្លូវ​ចាក់​មិន​បាន​៣​ខែ​ទេ នឹង​ផ្លូវ​ជិត​សាលា​ផ្សារ​ដើម​ថ្កូវ ហើយ​ផ្លូវ​៤៣០​នោះ កំពុង​ធ្វើ ធ្វើ​អា​មុខ ខូច​អា​ក្រោយ​” ។

លោក​បន្ត​ថា “​ចាក់​អត់​ទាន់​បាន​២​ខែ​ទេ ចាក់​មុន​បោះ​ឆ្នោត​ជំនាន់​លោក ប៉ា សុ​ជាតិ​វង្ស ក៏​ប៉ុន្តែ​ប្រធាន​មន្ទីរ​សាធារណការ​ដដែល​ទេ លោក សាំ ពិសិដ្ឋ​” ។

លោក​បន្ថែម​ថា “​មន្ទីរ​សាធារណការ ខ្ញុំ​មិន​បន្ទោស​លោក ឃួ​ង ស្រេង ទេ​ព្រោះ​លោក​ទើប​និង​ឡើង តែ​នេះ​នៅ​ក្នុង​អាណត្តិ ចៅ​វាយ​ក្រុង​ចាស់ ឬ​នៅ​ក្នុង​ប្រធាន​មន្ទីរ​សាធារណការ ដដែល ផ្លូវ​ធ្វើ​មុខខូច​ក្រោយ កៅស៊ូ​មិន​ទាន់​អី​ផង ខូច​បាត់​ទៀត​ហើយ ហើយនឹង​កុំ​បន្ទោស​ឡាន​ដឹក​ធ្ងន់ អត់​មាន​ឡាន​ធ្ងន់​បើក​ទេ ឡាន​តូច​ៗ​បើក ទេ ប៉ុន្តែ​ធ្វើ​អត់​គុណភាព​តែ​ម្តង នឹង​សុំ​និយាយ​ថ្ងៃនេះ និយាយ​ត្រង់​តែ​ម្តង លុយ​ចាយ​ច្រើន​ជាងគេ​” ។

លោក សយ សុភាព បាន​ឲ្យ​ដឹង​ទៀត​ថា “​លោក សាំ ពិសិដ្ឋ លោក​កាន់​កិច្ចការ​នេះ​យូរហើយ ប៉ុន្តែ​ផ្លូវ​ធ្វើ​អត់​មាន​ប្រសិទ្ធភាព​” ។

លោក​ក៏​បាន​សំណូមពរ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដដែល​ថា “​សំណូមពរ លោក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ហើយ​ចៅ​វាយ​ក្រុង លោក ឃួ​ង ស្រេង ថ្មី បើ​ថា​ពិចារណា​ផ្លាស់​ប្តូរ ប្រធាន​មន្ទីរ​នេះ​បាន ផ្លាស់​ប្តូរ ព្រោះ​ធ្វើ​ទៅ​វា​ខូច​តែ​ផ្លូវ ធ្វើ​មុខខូច​ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ​”៕

សូមទស្សនាវីដេអូ លោក សយ សុភាព រិះគន់លោក សាំ ពិសិដ្ឋ អំពីរឿងធ្វើផ្លូវគ្មានគុណភាពនៅរាជធានីភ្នំពេញមានដូចខាងក្រោមនេះ ៖

Comments

comments