ក្មេងស្ទាវមួយក្រុមមានគ្នា៣នាក់ជិះម៉ូតូឌុបគ្នាបុកខឿនស្ពានអាកាសស្ទឹងមានជ័យបាក់កស្លាប់ម្នាក់ រងបួសធ្ងន់ម្នាក់ រីឯម្នាក់ទៀតគេចខ្លួនបាត់

ក្មេងស្ទាវមួយក្រុមជិះម៉ូតូក្នុងល្បឿនលឿនទៅបុកបង្គោលភ្លើងបណ្តាលអោយដួលបាក់.កស្លាប់ម្នាក់ និង២នាក់ទៀតរងរបួសធ្ងន់ និងស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពាក់ស្លាកលេខ តាកែវ​ 1N-9537 ជិះឌុបគ្នា៣នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងស្រាប់តែជ្រុលចង្កូតទៅបុកខឿនចិញ្ចើមថ្នល់ ហើយផ្លោងទៅបុកបង្គោលភ្លើងតាមផ្លូវបណ្តាលអោយជនរងគ្រោះម្នាក់បាក់.កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ម្នាក់ទៀតរងរបួសបាក់ភ្លៅ ចំណែកaម្នាក់ទៀតរត់គេចខ្លួនបាត់។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ តាំង សុផា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុទាក់ទងរថយន្តសង្គ្រោះមកដឹកជនរងគ្រោះដែលរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Comments

comments