លោកវិល្លាម ប្រៀបធៀបប៉ុន្មានឃ្លានេះ ចាក់ដោតយ៉ាងខ្លាំងទៅលើ បណ្ឌិត និងអ្នកមានមួយចំនួន

លោកវិល្លាម ដែលអ្នកលេងហ្វេសប៊ុកបានដាក់រហ័សនាមថា អ្នកវិភាគសង្គមអព្យាក្រឹត មុននេះបន្តិចលោកបានបញ្ចេញមតិប្រៀបធៀបប៉ុន្មានឃ្លានេះ ធ្វើឲ្យចាក់ដោតយ៉ាងខ្លាំងទៅលើ បណ្ឌិត និងអ្នកមានមួយចំនួន ចង់ដឹងថាអត្ថន័យយ៉ាងណាសូមអានទាំងអស់គ្នា៖

អ្នករៀននៅ Harvard ហេីយខ្ញុំរៀននៅ ស៊ីសុវត្តិក៏ដោយ បេីខ្ញុំយកចំនេះដែលចេះទៅធ្វេីអំពេីល្អជាងអ្នក ចំណេះខ្ញុំប្រាកដជាល្អជាងចំណេះអ្នក

អ្នកប្រេីទូរស័ព្ទ Vertu ហេីយខ្ញុំប្រេីទូរស័ព្ទត្រឹម Iphoneក៏ដោយ បេីខ្ញុំនិយាយមានសីលធម៌ក្នុងការនិយាយជាងខ្ញុំប្រាកដជាមានគេចូលចិត្តសន្ទនាជាមួយជាងអ្នក

អ្នកជិះ Benley ហេីយខ្ញុំជិះត្រឹម Corolla ក៏ដោយបេីខ្ញុំបេីកបរអធ្យាស្រ័យពេលកំពុងចរាចរណ៍ ហេីយមិនបេីកបរព្រហេីនខ្ញុំប្រាកដជាគ្មានវាសនាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដូចអ្នក

អ្នកប្រេីនាឡិកា Paterk Philippe ហេីយខ្ញុំពាក់នាឡិការត្រឹម Casio ក៏ដោយ បេីខ្ញុំពូកែគោរពពេលវេលាជាង នាឡិកាខ្ញុំប្រាកដជាមានតម្លៃជាងអ្នក

អ្នកប្រេីប៊ិច Montblanc ហេីយខ្ញុំប្រេីត្រឹម Parker ក៏ដោយ បេីខ្ញុំសរសេរដេីម្បីប្រយោជន៍មហាជន ហេីយអ្នកសរសេរដេីម្បីប្រយោជន៍ផ្ទាល់ខ្លួនច្រេីន ប៊ិចខ្ញុំប្រាកដជាមានតម្លៃជាងអ្នក

អ្នកប្រេីកាបូប Harmes ហេីយខ្ញុំប្រេីកាបូប Dark ក៏ដោយ បេីកាបូបអ្នកសម្រាប់តែដាក់ប្រាក់សន្សំរហូត ឯកាបូបខ្ញុំសម្រាប់តែដកប្រាកជួយអ្នកទុរគតរហូត កាបូបខ្ញុំប្រាកដជាមានតម្លៃជាងអ្នក

លោកក៍បានបញ្ជាក់ពីរឃ្លាបន្ថែម ទៀតថា ៖

#គ្រប់យ៉ាងដែលជារបស់ក្រៅខ្លួនមិនបានផលិតមកដេីម្បីបញ្ជាក់ពីតម្លៃរបស់អ្នកទេ

#គ្រប់ទង្វេីសម្ដីកាយវិការនឹងចិត្តទេដែលបញ្ជាក់ថាអ្នកថោកឬថ្លៃ


ប្រភពពីលោក វិល្លាម

Comments

comments