ក្រុម​ហ៊ុន​ផលិត​​​ Zoomer កម្ពជា​លក់តម្លៃទាបបំផុត រហូតមនុស្សគ្រប់គ្នាមិនហ៊ានទិញជិះ…

បើ​យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​ផេក​ផ្លូវ​ការ របស់ ក្រុមហ៊ុន ទ្រីភាព គ្រុប បាន​បង្ហាញ​នៅ​រោង​ចក្រ​ដំឡើង​ម៉ូតូ ដែល​មាន​សមត្ថភាព​អាច​ផលិត​ប្រភេទ​ម៉ូតូ​ទំនើបៗ​ជា​ច្រើន ចាប់​ពី​១៥០ គ្រឿង​ក្នុង​មួយ​ថ្ងៃ និង​បង្ហោះ​រូប​ភាព​ម៉ូតូ​ទំនើបៗ​ជា​ច្រើន​ប្រភេទ រួម​មាន Honda Zoomer-X Year 2017 MSX ថ្មី​បំផុត ម៉ូតូ Honda Wave ….។ នេះ​គឺ​ជា​ដំណឹង​ល្អ​មួយ សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​និយម​ប្រើ​ប្រាស់​ម៉ូតូ ទុក​ជា​មធ្យោ​បាយ​ក្នុង​ធ្វើ​ដំណើរ​ទៅ​ទី​ជិត ឬ​ឆ្ងាយ ។ ក្រុម​ហ៊ុន ទ្រី ភាព ហ្គ្រេន​រ៉ូ​យ៉ាល់ ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​មួយ នៃ​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​មាន​រោង​ចក្រ​តម្លើង​ម៉ូតូ​ជា​ច្រើន​ប្រភេទ ដែល​ក្នុង​មួយ​ថ្ងៃ​ក្រុម​ហ៊ុន​អាច​តម្លើង​ទោ​ចក្រ​យាន​យន្ត​បាន​ចំនួន​១៥០ គ្រឿង ។ ដោយ​តម្រូវ​ការ​ទី​ផ្សារ​មាន​ការ​កើន​ឡើង បច្ចុប្បន្ន​ក្រុម​ហ៊ុន​បាន​នឹង​កំពុង បំពាក់​ឧបករណ៍​តម្លើង​ដោយ​ម៉ាស៊ីន​ទំនើប ដែល​អាច​តម្លើង​បាន​ចាប់​ពី៤០០-៥០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ សម្រាប់​បម្រើ​ទីផ្សារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

ក្នុង​នោះ​ផង​ដែល​ក្រុមហ៊ុន​ក៏​បាន​បញ្ជាក់​ថា ដោយ​សារ​តែ​តម្រូវ​ទី​ផ្សារ​មាន​ការ​កើន​ឡើង​ខ្ពស់ សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​បាន​បំពាក់​ឧបករណ៍​កាន់​តែ​ទំនើប ដើម្បី​ពង្រឹង​សមត្ថភាព​ការ​ផលិត​ម៉ូតូ​អោយ​បាន​ចាប់​ពី ៤០០ ទៅ ៥០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ចែក​ចាយ​ទាំង​២៥ ខេត្ត​ក្រុង ។
ទោះ​បី​ជា​មិន​មាន​ព័ត៌មាន​ជាក់​លាក់​អំពី​តម្លៃ​ម៉ូតូ​ក្តី បើ​តាម​ព័ត៌មាន​ឆ្លើយ​តប​ទៅ​និង​អ្នក​ដែល​បាន​ចូល​រួម Comment នៅ​ក្នុង​ការ​បង្ហោះ​សារ និង​រូប​ភាព​ម៉ូតូ​ខាង​លើ ពី​ខាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​ថា ចំពោះ​តម្លៃ​ម៉ូតូ​ផលិត​ក្នុង​ស្រុក អាច​មាន​តម្លៃ​ទាប​ជាង​ម៉ូតូ​លក់​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃ ហើយ​ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា មិន​នាំ​ចូល​របស់​មិន​មាន​គុណភាព​អោយ​បង​ប្អូន​ខ្មែរ​យើង​ប្រើ​ប្រាស់​ទេ យ៉ាង​ណា​ក្រុម​ហ៊ុន​ក៏​មាន​ការ​ធានា​ដែរ ។ ភាគ​ច្រើន​ម៉ូតូ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ដូច​ជា Honda បើ​យក​មក​លក់​នៅ​ស្រុក​ខ្មែរ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ពាក់​កណ្តាល​នៃ​តម្លៃ​ដើម​លក់​ក្នុង​ស្រុក​ថៃ ។ ឧទាហរណ៍​ដូច​ជា​ម៉ូតូ Zoomer-X ឆ្នាំ ២០១៧ ចេញ​ថ្មី​ៗ តម្លៃ​ក្នុង​ស្រុក​ថៃ​គឺ ១៥០០​ដុល្លា​ទេ តើ​បើ​តម្លៃ​លក់​នៅ​ខ្មែរ​គឺ​កប់ ២៥០០ ដុល្លារ​ឯ​នោះ ទើប​តែ​ពាក់​កណ្ដាល​ឆ្នាំ ២០១៧នេះ ធ្លាក់​សល់ ២១០០ ទៅ ២២០០ ដុល្លារ ។ ការ​តម្លើង​ម៉ូតូ​នៅ​ស្រុក​ខ្មែរ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ម៉ូតូ​ធូរ​ថ្លៃ ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ស្រុក​យើង ហើយ​សិស្ស​និស្សិត​ក៏​មាន​ការងារ​ធ្វើ​ផង​ដែរ ៕សម្រាប់​ព័ត៌មាន​ទី​ផ្សារ​បន្ថែម សូម​ទំនាក់​ទំនង​ទូរស័ព្ទ​លេខ 098 758 506

Comments

comments

One thought on “ក្រុម​ហ៊ុន​ផលិត​​​ Zoomer កម្ពជា​លក់តម្លៃទាបបំផុត រហូតមនុស្សគ្រប់គ្នាមិនហ៊ានទិញជិះ…

  • 18th January 2018 at 11:32 am
    Permalink

    I have noticed you don’t monetize your website,
    don’t waste your traffic, you can earn extra cash every month because you’ve got high quality content.
    If you want to know how to make extra bucks, search for:
    Mertiso’s tips best adsense alternative

    Reply

Leave a Reply

Your email address will not be published. Required fields are marked *