សាមាជិកខ្មែរមួយជីវិត !!! ចេញបទថ្មី សងសឹក​​ G-Devith​ អត្ថន័យចម្រៀងវិញស្តាប់ហើយ…

សាមាជិកខ្មែរមួយជីវិត !!! ចេញបទថ្មី សងសឹក​​ G-Devith​ អត្ថន័យចម្រៀងវិញស្តាប់ហើយប្រាកដជាក្អួតឈាម …ដោយក្រោយពី តារាចម្រៀងលោក​ ងួន ចាន់ ដេវីត (G-devith) បានបញ្ចេញនូវបទចម្រៀងថ្មីឆ្លើយតបទៅកាន់អ្នករិះគន់ដែលបានថាឲ្យលោកឈប់ធ្វើបទបែកស្លុយ ធ្វើឲ្យមានមន្ទិលថាជាការឆ្លើយឆ្លងគ្នារវាង G-devith និងខ្មែរមួយជីវិតផងដែរ។ ជាក់ស្តែងមុននេះបន្តិច ខ្មែរមួយជីវិត (Khmer1Jivit) បានបញ្ចេញវីដេអូបទចម្រៀងថ្មី មានចំណងជើងថា​ Look In My Eye ជាមួយនឹង អត្ថន័យធ្វើឲ្យមហាជនមិនតិចទេដែលកាន់តែច្បាស់ថាតារារ៉េបរូបនេះបានចេញចម្រៀងឌឺដងទៅកាន់ G-devith។ យ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានរបស់មហាជនតែប៉ុណ្ណោះ មិនមានការបញ្ជាក់អ្វីច្បាស់លាស់នោះទេ៕តោះមកស្តាប់បទចម្រៀងនៅខាងក្រោមបន្តិចមើល៖

Comments

comments