អាជ្ញាធរ​មិន​ព្រម​សាង​សង​​អ្នក​ភូមិ នាំ​គ្នា​យក​កណ្ដាប់​ស្ទូង​ពេញ​ផ្លូវ

ដោយសារ​តែ​ទ្រាំ​នឹង​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ធ្វើការ​ជួសជុល​ផ្លូវ ក្រុម​អ្នក​ភូមិ​ជាង​៣០​នាក់​នៅ​ក្នុង​ខេត្ត​អ៊ី​សាន ( Isaan) ប្រទេស​ថៃ​បាន​នាំ​គ្នា​ស្ទូងស្រូវ​កណ្តាលផ្លូវ ។

អ្នក​ភូមិ​ម្នាក់​បាន​អះអាង​ថា ពួក​គេ​ធ្វើ​បែប​នេះ គឺ​ដោយសារ​ឆ្អែត​ចិត្តនឹង​ផ្លូវលំ​ពោរពេញ​ទៅ​ដោយ​ភក់ ទឹក​ដក់​កណ្ដាលផ្លូវ​ដ៏​ពិបាកធ្វើ​ដំណើរ​។ ប្រភព​ដដែល​បន្ត​ថា ភូមិ​ជា​ច្រើន​បាន​ប្រើ​ផ្លូវ​នេះ ពួក​គេ​មាន​ភាព​លំបាក​ច្រើន ជា​ពិសេស​រដូវវស្សា​។ ផ្លូវ​ប្រវែង​ជាង ៣​គីឡូម៉ែត្រ​នេះ មាន​រណ្ដៅ​ជម្រៅ​ជាង ៣០​សង់ទីម៉ែត្រ បង្ក​ឡើង​ដោយសារ​ទឹកភ្លៀង ហើយ​ខែ​រាំង​វិញ គឺ​ដី​ហុយ​ខ្លាំង​។

អ្នក​ភូមិ​បាន​ស្នើ​អាជ្ញាធរ​ឲ្យ​ជួសជុល​ផ្លូវ​ជា​ច្រើន​លើក ច្រើន​សារ តែ​ត្រូវ​ថ្នាក់លើ​ថា ពុំ​មាន​ថវិកា​គ្រប់គ្រាន់ ហើយ​ការ​ធ្វើ​លើក​នេះ គឺជា​សារ​មួយ​រៀបរាប់​ពី​ផល​លំបាក​អ្នក​ភូមិ​។

ការ​ធ្វើ​សកម្មភាព​ប្លែក​ៗ​នៅ​តាម​ដងផ្លូវ​ដក់​ទឹក​ក្នុង​ប្រទេស​ថៃ គេ​តែងតែ​សង្កេត​ឃើញ​កើត​មាន​ជា​បន្តបន្ទាប់​នា​រដូវវស្សា​ដូច​ជា ស្ត្រី​ស្លៀកពាក់​សិច​ស៊ី ងូតទឹក​កខ្វក់​តាម​ថ្លុក​លើ​ផ្លូវ​ជាដើម ហើយ​ក៏​មាន​អាជ្ញាធរ​មក​ជួសជុល​ផង​ដែរ​ ។

សង្ឃឹមថា ករណី​ខាងលើ​នេះ​មិនកើត​មាននៅ​ស្រុក​ខ្មែរ​ទៅ​ចុះ !! ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *