នារីអ្នកក្រុងម្នាក់ រិះគន់ Sound Club ថា ស្រែទាំង ក្លឹប ស្រែទាំងម្ចាស់….ស្រាប់តែ លោក ឧញ៉ា ឌួង ឆាយ បកស្រាយថា….!!!!

ភ្នំពេញ :វត្តមាន SOUND CLUB. ដែលត្រូវបានគេដឹងថា ជារបស់លោក ឧកញ៉ា ឌួង ឆាយ ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានវត្តមាន តារាល្បីៗជាច្រើន បានចូលរួម។

កាលពីថ្ងៃទី ១៥ កញ្ញា កន្លងទៅថ្មីៗនេះ លោក ឧកញ៉ាបានបង្ហោះរូបមួយជាមួយភរិយាថា ៖

ស្ទាយថតរូបថ្មីរបស់ខ្ញុំ បង្កើតឡើងដោយខ្លួនឯង យ៉ាងមិចដែរទេពូមីងបងប្អូនទាំងអស់គ្នា??? កុំភ្លេចជួបជុំគ្នាសប្បាយក្នុងរាត្រីចុងសប្តាហ៍នេះ ជាមួយកំពូលតារាចម្រៀងកញ្ញា ឱក សុគន្ឋកញ្ញ មុនថ្ងៃភ្ជុំបិណ្ឌណា, ពីព្រោះថ្ងៃភ្ជុំបិណ្ឌធំ SOUND CLUB របស់ខ្ញុំនឹងផ្អាកដំណើរការរយៈពេល 3 ថ្ងៃ 19-21/09/17 ដើម្បីអោយអតិថិជន និងបុគ្គលិកទាំងអស់គ្នា ទៅវត្តធ្វើបុណ្យតាមប្រពៃណីជាតិ ពុទ្ធសាសនា

ស្រាប់តែមានការបញ្ចេញមតិមួយពីគណនីហ្វេសប៊ុក norng_kvan បានបញ្ចេញមតិថា៖ ក្លឹបស្រែ ម្ចាស់ក្លឹបក៍យ៉ាប់ ក្លឹបក៍អន់ ស្រែហ្មង

មុននេះបន្តិច ជាការឆ្លើយតបទៅកាន់គណនីខាងលើ ឧកញ៉ា ឌួង ឆាយបានតបថា៖នារីស្រស់ស្អាតម្នាក់បានរិះគន់ក្លឹបលោក ឧញ៉ា ឌួង ឆាយ ថា ស្រែទាំងក្លឹបស្រែទាំងម្ចាស់ហាង អន់ ស្រាប់តែលោកឧញ៉ា ចេញមុខបកស្រាយដូចខាងក្រោយ

“ខ្ញុំយាប់យូរហើយ, ក្លឹបខ្ញុំក៏ស្រែដែរ, អតិថិជន និងពូមីងបងប្អូនដែលចូលមកលេង និងគាំទ្រខ្ញុំសុទ្ធតែអ្នកស្រែចំការ, ក៏ប៉ុន្តែថ្ងៃកម្មវិធី កញ្ញា ឱក សុគន្ឋកញ្ញា គឺខាងក្រុមហ៊ុនស្រា Johnnie Walker ឧបត្ថម្ភ និងតំរូវអោយខាងក្លឹបរបស់ខ្ញុំលក់ស្រាទាំងអស់គ្រប់ 100 តុ, ហើយនៅមានភ្ញៀវច្រើនហូរហៀរចាំពេញខាងមុខក្លឹបរាល់យប់។ អ្នកស្រែចំការនៅប្រទេសកម្ពុជាឥលូវអន់ខ្លាំងណាស់ផឹកសុទ្ធតែស្រាថ្លៃ GOLD 1ដប 150$, ហើយផឹកសុីថ្លៃថ្នូរណាស់ គ្មានរឿង, គ្មានជំពាក់ និងគ្មានសុំបញ្ចុះតម្លៃ។ ជាពិសេសខ្ញុំក៏មិនចង់បានភ្ញៀវមហាសេដ្ឋី ឯកឧត្តម ឧកញ៉ា ដូចអ្នកនាងដែរ, មិនដែលសូម្បីប្រាថ្នាណាបាទ។ ខ្ញុំស្អប់បំផុតអ្នកណាដែលមើលងាយពូមីងបងប្អូនអ្នកស្រែចំការ9PM – 4AM
☎️ 011 48 6666 / 015 48 6666”

យោងតាមបរុសម្នាក់បានសរសេរថា សូមគោរពលោកឧញ៉ា ខ្ញុំបាទក៍ជាអតិថិជនរបស់sound clubដែរ។ ខ្ញុំយល់ថា ការរៀបចំបានល្អ ប្លែកស្ទើតែមានតែមួយនៅភ្នំពេញ សេវាល្អណាស់ រួសរាយ ហើយចាំ បំរើភ្ញៀវបាន ល្អណាស់ ពេលខ្ញុំតេកក់ បុគ្គលិកនិយាយស្អីល្អ។ ប៉ុន្តែខ្ញុំមិន សប្បាយរីករាយ នោះគឺ DJ រួមនិងអ្នកចាក់ភ្លេង ដូចជាមិនយល់អ្នកចូលclubសោះ មិននិយាយអ្វីសោះដល់អតិងិជន ដូចមិនបានធ្វើអោយសប្បាយ។ និយាយរួមគឺចាក់ភ្លេងអោយស្តាប់តែម្តង។ ខ្ញុំមានមតិប៉ុន្នឹង បើមានការខុសឆ្គង សូមមេត្តាអធ្យាស្រ័យ ផងលោកឧញ៉ា។ សូមអរគុណ

រូបភាពជាច្រើនទៀត

??????????

រូបភាពអ្នកក្រុង

ប្រភព លោក ឧញ៉ា ឌួងឆាយ

Comments

comments