ប្រវត្តិរូបសង្ខេប និងចំណាប់អារម្មណ៍របស់ កីឡាករ កែវ សុខផេង

កែវ សុខផេង មានស្រុកកំណើតនៅភូមិរការកណ្តាលក្នុង ខេត្តក្រចេះ និងជាកូនពៅក្នុងគ្រួសារមួយដែលមានបងប្អូន៥នាក់។ សុខផេង បានចាប់ផ្តើមក្លាយជាអ្នកចូលចិត្តលេងកីឡាបាល់ទាត់ម្នាក់នៅអំឡុងពេល ដែលគេកំពុងសិក្សានៅឯវិទ្យាល័យព្រះមហាក្សត្រីយានី កុសុមៈ ក្នុងខេត្តក្រចេះ និងបានក្លាយជាកីឡាករម្នាក់នៅក្នុងក្រុមបាល់ទាត់មហាគ្រុឌផងដែរ។ នាឆ្នាំ២០០៧ កែវ សុខផេង ត្រូវបានជ្រើសរើសឲ្យចូលលេងក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ ឆ្នាំ និងបានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងជំនួបជាមួយក្រុមជម្រើសជាតិវៀតណាម នាកម្មវិធីប្រកួតបាល់ទាត់អាស៊ីដណ្តើមពានរង្វាន់យុវជនអាយុក្រោម១៧ឆ្នាំ ដែលបន្ទាប់មកក្រុមកម្ពុជាបានទទួលបរាជ័យក្នុងលទ្ធផល ៧-០

អានបន្ត...

ឈិន ឈឿន ​ប្រាប់​មូលហេតុ​បង្កើត​ក្រុម​ការងារ យុវជន ​និង​កីឡា

​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ឈិន ឈឿន ​បាន​បង្កើត​ជា​ក្រុម​ការងារ យុវជន ​និង​កីឡា (Youth and Football Team) ​ដើម្បី​ចែក​រំលែក​បទ​ពិសោធ​បាល់ទាត់​ដល់​យុវជន​នៅ​តាម​បណ្ដា​ខេត្ត​នានា។ ឈិន ឈឿន ​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ Facebook ​របស់​ខ្លួន​ដូច្នេះ​ថា​៖ “ដោយ​សារ​ការ​ស្រលាញ់​តាំង​ពី​រ​តូច​រហូត​មក​ដល់​ពេល​នេះ​ វា​ធ្វើ​អោយ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​មួយ​ បាន​បង្កើត​ក្រុម​យុវជន​ នឹង​បាល់​ទាត់​

អានបន្ត...

​ដឹង​អត់​ថា ឈិន ឈឿន ​ចូល​ចិត្ត​ញ៉ាំ​អី​ពេល​ព្រឹក?

​ដឹង​អត់​ថា ឈិន ឈឿន ​ចូល​ចិត្ត​ញ៉ាំ​អី​ពេល​ព្រឹក? “បាយ​​សាច់​ជ្រូក ហើយ​ថែម​ពង​ទា​ខ ​មួយ​គ្រាប់​ទៀត​មក ដឹង​ថា​អែម​ហើយ​បង​អើយ ​សម្រាប់​ខ្ញុំ​នៅ​ពេល​ព្រឹក​នោះ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​តែ​ញ៉ាំ​បាយ​ហ្នឹង”។ ​សម្ដី ឈិន ឈឿន ​ប្រាប់​ពី​ចំណង់​ចំណូល​ចិត្ត​អាហារ​ពេល​ព្រឹក​របស់​ខ្លួន។ ទន្ទឹម​នឹង​ការ​ចូល​ចិត្ត​បាយ​ស្រូប​នេះ​ដែរ ឈិន ឈឿន​ពេល​ខ្លះ​ក៏​ប្ដូរ​ទៅ​ញ៉ាំ​បបរស​ ត្រី​ងៀត​អី​ខ្លះ​ដែរ ប៉ុន្តែ​មិន​ជា​ញឹកញាប់​ដូច​បាយ​សាច់​ជ្រូក​ទេ ព្រោះ​ព្រលឹម​ឡើង​រូប​គេ​រត់​ហាត់​ប្រាណ​នៅ​ស្ដាត​ចាស់

អានបន្ត...

អាត អូនតូច បានត្រឹមជូនពរក្រុម U16 កម្ពុជាចេញទៅថៃ ខណៈខ្លួនគ្មានវត្តមាន

កីឡាករធ្លាប់ទទួលបានការគាំទ្រខ្លាំងពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់ ក្នុងការប្រកួតពានរង្វាន់ AFF U16 Championship 2015 អាត អូនតូច បានត្រឹមបង្ហោះសារជូនពរដល់ក្រុម U16 កម្ពុជា ដែលបានចេញទៅហ្វឹកហាត់នៅប្រទេសថៃ កាលពីព្រឹកថ្ងៃអង្គារនេះ ខណៈកីឡាករមានមាឌតូចម្នាក់នេះ គ្មានវត្តមាននៅក្នុងបញ្ជីឈ្មោះរបស់កីឡាករអាយុក្រោម ១៦ ឆ្នាំទាំង ២៦ នាក់របស់ លោក

អានបន្ត...

អាត អូនតូច ត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិកម្ពុជា?

កីឡាករមានមាឌតូចល្អិត អាត អូនតូច ដែលបានធ្វើឲ្យអ្នកទស្សនាស្គាល់ និងពេញចិត្ត តាមរយៈការបង្ហាញពីទម្រងលេងយ៉ាងល្អរបស់គេ នៅក្នុងពានរង្វាន់ AFF U-16 Championship 2015 កន្លងមកនោះ នឹងមិនត្រូវបានដាក់ឲ្យលេងក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមU16ជម្រើសជាតិកម្ពុជា និងក្រុមU16ជម្រើសជាតិមីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៧ ថ្ងៃពុធស្អែកនោះឡើយ ហើយឈ្មោះរវបស់ អាត អូនតូច

អានបន្ត...

អាត អូនតូច​ ថតស្ពតជាមួយ​អ្នកនាង​ ស្វែង សុជាតា ក្នុង​រឿង​អប់រំ «តើ​អ្នក​ធ្លាប់​នឹក​ដល់​គ្រូ​របស់​អ្នក​ដែរ​ឬ​ទេ?»

កីឡាករ អាត អូនតូច ដែល​ជា​សមាជិក​ក្នុង​ក្រុម​សិស្ស​សាលា​បាល់ទាត់​ជាតិ និង​ជា​សមាជិក​ក្នុង​​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៦ ឆ្នំា​របស់​កម្ពុជា (U-16) បាន​ចូលរួម​សម្ដែង​ថត​រឿង​ប្រភេទ​អប់រំ​ខ្លី​មួយ​ដែល​មាន​ចំណង​ជើង​ថា «តើ​អ្នក​ធ្លាប់​នឹក​ដល់​គ្រូ​របស់​អ្នក​ដែរ​ឬ​ទេ?» ជាមួយ​តារា​​សម្ដែង​ក្នុង​ស្រុក​មួយ​ចំនួន​ ក្នុង​នោះ​មាន​អ្នកនាង ស្វែង សុជាតា ផង​ដែរ។ អាត អូនតូច ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតនគីរី បាន​ដើរតួរ​ជា​កូន​សិស្ស​ម្នាក់​កាល​ពី​អតីតកាល​របស់​អ្នកនាង ស្វែង

អានបន្ត...

កក្រើកទៀតហើយ! កម្ពុជាធ្វើម្ចាស់ផ្ទះវគ្គជម្រុះ AFC U-19 នាដើមខែវិច្ឆិកា

ភ្នំពេញ៖ លទ្ធផលចាប់ពូលប្រកួតជម្រុះពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ ១៩ឆ្នាំប្រចាំទ្វីបអាស៊ី AFC U-19 Championship 2018 បានចេញហើយ ដោយក្រុមជម្រើសជាតិ U-19កម្ពុជា ស្ថិតក្នុងពូល G ជាមួយក្រុមខ្លាំងចិន ហ្វីលីពីន និងមីយ៉ាន់ម៉ា ។ ប៉ុន្ដែអ្វីដែលពិសេស គឺកម្ពុជាទទួលបានសិទ្ធិជាម្ចាស់ផ្ទះវគ្គជម្រុះក្នុងពូលនេះទៀតផង ។ នេះបើយោងប្រភពព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី

អានបន្ត...

លោក Leonardo Vitorino​​ គោលដៅ ក្រុម​​ U-23 សម្រាប់ Sea Game 2017 គឺបង្កើនបទពិសោធន៏ឲ្យបានច្រើន

គ្រូបង្វឹកក្រុមកីឡាករបាល់ទាត់កម្ពុជាអាយុក្រោម២៣ឆ្នាំ លោក Leonardo Vitorino ដាក់គោលដៅឲ្យកីឡាករទាំងអស់ទទួលបានបទពិសោធន៏ ច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី ។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះនិយាយថា កីឡាកររបស់លោកមានអាយុក្មេងនៅឡើយ ហើយពិតជាត្រូវការ ការប្រកួតនៅស៊ីហ្គេមដើម្បីទទួល បទពិសោធបន្ថែម ខណៈកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកដំបូងក្នុងឆ្នាំ២០២៣ ។ «រឿងសំខាន់ គឺផ្ដល់បទពិសោធន៏សម្រាប់កីឡាករ ព្រោះយើងមានកីឡាករក្មេងច្រើនអាយុ១៧ឆ្នាំ និង១៨ឆ្នាំ ដូច្នេះពួកគេអាចចូលរួមប្រកួតស៊ីហ្គេម

អានបន្ត...

ទស្សនាវីដេអូ Hightlight ជក់ចិត្តក្នុងការប្រកួតរបស់ក្រុម U-18កម្ពុជា និងក្រុមសិង្ហបុរី យប់មិញ

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជម្រើសជាតិកម្ពុជា បានបរាជ័យយ៉ាងសោកស្ដាយ ក្រោមថ្វីជើងក្រុមជម្រើសជាតិ U18សិង្ហបុរីកាលពីយប់មិញ នៅក្នុងជំនួបបើកឆាកពូលA នៃពានរង្វាន់ AFF U18 Championship 2017 បន្ទាប់ពីក្រុមទាំងពីរបានព្យាយាមទាត់ទម្លាយសំណាញ់ទីគ្នាទៅវិញទៅមក ។ តែលទ្ធផលចុងក្រោយ ៣ពិន្ទុបានទៅក្រុមយុវជនសិង្ហបុរី ក្រោយយកឈ្នះក្រុមគោព្រៃជំទង់កម្ពុជា ៥-៣ ។ សូមទស្សនាវីដេអូ

អានបន្ត...

តើ​អាត អូនតូច​ជា​នរណា​? អ្នកនឹង​ស្រក់​ទឹកភ្នែក​គ្រប់គ្នា​ពេល​ដឹង​ប្រវត្តិ​ប្អូនប្រុស​!

​ភ្នំពេញ​៖ វិស័យ​កីឡាករ​ខ្មែរ​យើង​ហាក់បីដូចជា​ប្លែក​ចម្លែក​ខ្លាំង​បំផុត​សម្រាប់​ព្រឹត្តិការណ៍​មួយឆ្នាំ​ចុងក្រោយ​នេះ ដោយ​ប្រជាជន​ខ្មែរ​យើង​ជាច្រើន​ចេះ​មានគំនិត​ស្រលាញ់​គាំទ្រ​អោយ​តម្លៃ​ដល់​កីឡាករ​របស់ខ្លួន ទោះ​ទៅ​ទិញ​សំបុត្រ​ចូល​មើល​ការប្រកួត​ក៏ដោយ ។ ដល់​ថ្ងៃ​ប្រកួត​ចាប់ផ្តើម ម្នាក់ៗ​មិន​រំពឹង​នឹកស្មានថា​មាន​មនុស្ស​ចូល​មើល​ការប្រកួត​ប៉ុន្មាន​ទេ ព្រោះ​គេ​ដឹងថា​ខ្មែរ​យើង​មិនសូវ​ចំណូល​ប៉ុន្មាន​ទេ ខាង​កីឡា​! តែ​ជា​ភ​ព្វ័​សំណាង​អ្វី ដូច​ព្រលឹង​ដូនតា អ្នក​ស្នេហា​កីឡា​ចូល​សណ្ឋិត​លើ​កូន​ខ្មែរ ទាំងស្រី​ប្រុស ចាប់ផ្តើម​មាន​ស្មារតី​ស្រលាញ់​គាំទ្រ អោយ​តម្លៃ​លើ​ជាតិ​សាសន៍​ខ្លួន បង្ហាញ​សាមគ្គី​ខ្មែរ​តែមួយ គាំទ្រ​ដល់​វិស័យ​កីឡា បាល់ទាត់ ដោយមាន​មនុស្ស​រាប់​មឺ​ុ​ន​នាក់ ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​ពេញ​ស្តា​ត អ្នកខ្លះ​ដល់​ថ្នាក់​ព្រឺ​សម្បុរ​ក្បាល​ក៏មាន

អានបន្ត...